跳至正文
西哈努克省电视台 · 官方网站
登录

កម្ពុជានិងសហគ្រាសទេសចរណ៍ធំៗក្នុងខេត្តយូណានឯកភាពអនុវត្តផែនការអភិវឌ្ឍទេសចរណ៍ជាក់ស្តែង

历史原文 · 暂无当前语言译文

摘要

ប្រទេសកម្ពុជា និងខេត្តយូណាន បានសហការរួមគ្នាអភិវឌ្ឍទេសចរណ៍ជាក់ស្តែង តាមរយៈការរៀបចំដំណើរទស្សនកិច្ចស្វែងយល់សក្តានុពលទេសចរណ៍កម្ពុជារបស់សហគ្រាសទេសចរណ៍ធំៗ របស់ខេត្តយូណាន ដឹកនាំដោយមន្ទីរវប្បធម៌ និងទេសចរណ៏ខេត្តយូណាន ប្រទេសចិន។ការគូសបញ្ជាក់ពីកិច្ចសហការគ្នានេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែសីហា ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងប្រធានសហគ្រាសទេសចរណ៍ធំៗ ក្នុងខេត្តយូណាន ដែលរួមមានតំណាងក្រុមហ៊ុនទេសចរណ៍អន្តរជាតិធំ ដូចជា Trip

ប្រទេសកម្ពុជា និងខេត្តយូណាន បានសហការរួមគ្នាអភិវឌ្ឍទេសចរណ៍ជាក់ស្តែង តាមរយៈការរៀបចំដំណើរទស្សនកិច្ចស្វែងយល់សក្តានុពលទេសចរណ៍កម្ពុជារបស់សហគ្រាសទេសចរណ៍ធំៗ របស់ខេត្តយូណាន ដឹកនាំដោយមន្ទីរវប្បធម៌ និងទេសចរណ៏ខេត្តយូណាន ប្រទេសចិន។

ការគូសបញ្ជាក់ពីកិច្ចសហការគ្នានេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែសីហា ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងប្រធានសហគ្រាសទេសចរណ៍ធំៗ ក្នុងខេត្តយូណាន ដែលរួមមានតំណាងក្រុមហ៊ុនទេសចរណ៍អន្តរជាតិធំ ដូចជា Trip.com ដឹកនាំដោយលោក MA Zhigang ប្រធានមន្ទីរវប្បធម៌ និងទេសចរណ៍ខេត្តយូណាន។

ក្នុងជំនួបនេះ ភាគីទាំងពីរ បានឯកភាពអនុវត្តផែនការអភិវឌ្ឍទេសចរណ៍ជាក់ស្តែង តាមរយៈការជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ឱ្យបានទូលំទូលាយ និងព័ត៌មានពិតពីកត្តាសុខសុវត្ថិភាព ប្រឆាំងព័ត៌មានក្លែងក្កាយ ក៏ដូចជាឯកភាពសហការរៀបចំ FAM Trip ដោយមានសមាសភាពសហគ្រាសទេសចរណ៍ បណ្តាសារព័ត៌មាន វិនិយោគិន និង Influencers ល្បីៗ ពីខេត្តយូណានដឹកនាំដោយមន្ទីរវប្បធម៌ និងទេសចរណ៍មកទស្សនាស្វែងយល់ពីសក្តានុពលទេសចរណ៍ និងវិនិយោគនៅកម្ពុជា ព្រមទាំងជួបប្រជុំពិភាក្សាបង្កើតកិច្ចសហការជាមួយក្រុមហ៊ុនទេសចរណ៍កម្ពុជានាពេលឆាប់ៗនេះ។

សូមជម្រាបថា កិច្ចពិភាក្សាការងារ ភាគីទាំងពីរ បានផ្លាស់ប្តូរទស្សនៈស៊ីជម្រៅ និងផ្លាស់ប្តូរបទពិសោធ ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ប្រទេសកម្ពុជា និងខេត្តយូណាន ប្រទេសចិន និងការអនុវត្តផែនការអភិវឌ្ឍទេសចរណ៍ជាក់ស្តែង សំដៅជំរុញលំហូរភ្ញៀវទេសចររវាងប្រទេសកម្ពុជា ខេត្តយូណាន និងអន្តរជាតិមកទស្សនានៅគោលដៅទេសចរណ៍ទាំងពីរ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…