跳至正文
西哈努克省电视台 · 官方网站
登录

ទូតចិនថាពលរដ្ឋកម្ពុជាដែលចិញ្ចឹមក្រពើចាត់ទុកទីផ្សារចិនជាគោលដៅនាំចេញដ៏សំខាន់!

历史原文 · 暂无当前语言译文

ខែកុម្ភៈឆ្នាំ២០២៥នេះ កម្ពុជាបាននាំចេញក្រពើរស់ចំនួន ១១០០ ក្បាលដំបូងទៅកាន់ប្រទេសចិន។ បើតាមឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានបញ្ជាក់លើទំព័រហ្វេសប៊ុកផ្លូវការថា ប្រជាជនកម្ពុជាដែលចិញ្ចឹមក្រពើបានចាត់ទុកទីផ្សារប្រទេសចិនជាគោលដៅនាំចេញដ៏សំខាន់សម្រាប់ការស្តារវិស័យមួយនេះឡើងវិញ។

សូមជម្រាបថា កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២៥នេះ គឺជាលើកទី១ ដែលកម្ពុជាទទួលបានការអនុញ្ញាតនាំក្រពើរស់ចេញទៅកាន់ទីផ្សារប្រទេសចិន ប៉ុន្តែយ៉ាងណា កម្ពុជាក៏ត្រូវបំពេញបែបបទឱ្យស្របតាមស្តង់ដារនិងអនុសញ្ញាសាយតេសជាមុនផងដែរ។ ទន្ទឹមគ្នានោះ ក៏មានការបញ្ជាក់ដែរថា នៅពេលនាំចេញក្រពើលើកទី១នេះទទួលបានជោគជ័យ នោះកម្ពុជានឹងមានទីផ្សារនាំចេញសត្វក្រពើរស់នៅប្រទេសចិន ដែលមានវិសាលភាពធំ និងអាចផ្តល់ផលប្រយោជន៍សេដ្ឋកិច្ចដល់អ្នកចិញ្ចឹមសត្វក្រពើក្នុងប្រទេសកម្ពុជា៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…