跳至正文
西哈努克省电视台 · 官方网站
登录

ADBអនុម័តកម្ចី៥០លានដុល្លារសម្រាប់ពង្រឹងការងារផ្តល់សេវាសាធារណៈនៅកម្ពុជា

历史原文 · 暂无当前语言译文

摘要

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី២៩ ខែសីហា បានអនុម័តលើប្រាក់កម្ចីចំនួន ៥០លានដុល្លារ សម្រាប់កម្ចីផ្អែកលើគោលនយោបាយ ដើម្បីពង្រឹងអភិបាលកិច្ចក្នុងការងារផ្តល់សេវាសាធារណៈ សំដៅគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការលើកកម្ពស់អភិបាលកិច្ច និងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ធ្វើឱ្យការផ្តល់សេវាមានសមធម៌ និងភាពធន់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ ADB។អនុកម្មវិធីជំហានដំបូងនៃកម្មវិធីពង្រឹងអភិបាលកិច្ច ដើម្បីការផ្តល់សេវាសាធារណៈកាន់តែប្រសើរឡើងនេះ ជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី២៩ ខែសីហា បានអនុម័តលើប្រាក់កម្ចីចំនួន ៥០លានដុល្លារ សម្រាប់កម្ចីផ្អែកលើគោលនយោបាយ ដើម្បីពង្រឹងអភិបាលកិច្ចក្នុងការងារផ្តល់សេវាសាធារណៈ សំដៅគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការលើកកម្ពស់អភិបាលកិច្ច និងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ធ្វើឱ្យការផ្តល់សេវាមានសមធម៌ និងភាពធន់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ ADB។

អនុកម្មវិធីជំហានដំបូងនៃកម្មវិធីពង្រឹងអភិបាលកិច្ច ដើម្បីការផ្តល់សេវាសាធារណៈកាន់តែប្រសើរឡើងនេះ ជាការគាំទ្របន្តរបស់ ADB ដើម្បីពង្រីក និងធ្វើឱ្យកាន់តែស៊ីជម្រៅ នូវការអនុវត្តកម្មវិធីកែទម្រង់ការ គ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈរបស់កម្ពុជា ដែលបច្ចុប្បន្នស្ថិតក្នុងដំណាក់កាលទី៤ ដើម្បីបង្កើនគណនេយ្យភាព នៃការអនុវត្ត ។

កម្មវិធីនេះបានជួយកំណែទម្រង់បង្កើនប្រសិទ្ធភាព នៃស្ថាប័នសាធារណៈដែលទទួលខុសត្រូវលើការប្រមូលចំណូល និងការគ្រប់គ្រងចំណាយ បង្កើតលំហសារពើពន្ធដើម្បីបង្កើនបរិមាណ និងគុណភាពនៃសេវាសាធារណៈ។ ការកែលម្អអភិបាលកិច្ចវិនិយោគ សាធារណៈក៏ជួយជំរុញការអភិវឌ្ឍវិស័យឯកជន តាមរយៈក្របខ័ណ្ឌភាពជា ដៃគូរវាងរដ្ឋនិងឯកជន(PPP) ដែលរឹងមាំជាងមុន និងប្រព័ន្ធលទ្ធកម្ម ដែលមានតម្លាភាពជាងមុន។

លោកស្រី Jyotsana Varma នាយិកា ADB ប្រចាំប្រទេសកម្ពុជា បានលើកឡើងថា «កម្មវិធីនេះ គឺជាកត្តាជំរុញការផ្លាស់ប្តូរអភិវឌ្ឍន៍រចនាឡើង ដើម្បីបង្កើនសក្តានុពលសេដ្ឋកិច្ចរបស់កម្ពុជា តាមរយៈយន្តការសំខាន់បីគឺ ការលើកកម្ពស់ប្រសិទ្ធភាពនៃប្រព័ន្ធគ្រប់គ្រងចំណូល និងចំណាយ ការពន្លឿនកំណើនតាមរយៈការវិនិយោគសាធារណៈ ដែលមានភាពធន់ និងការកែលម្អប្រព័ន្ធសម្រាប់ ការគ្រប់គ្រងការអនុវត្ត ដែលនឹងកែលម្អជីវិតរស់នៅ តាមរយៈសេវាសាធារណៈកាន់តែប្រសើរ ។

កំណែទម្រង់នេះ ត្រូវបានរំពឹងថានឹងបង្កើតចំណូលបន្ថែមប្រមាណជាង ២ ពាន់លានដុល្លារអាមេរិក និង ប្រសិទ្ធភាពនៃការសន្សំសំចៃ ប្រមាណ ៣ ពាន់លានដុល្លារ នៅឆ្នាំ ២០២៨។ សហគមន៍ទូទាំងប្រទេសកម្ពុជា នឹងទទួលបានអត្ថប្រយោជន៍ ពីការងារនេះដែរសម្រាប់ឆ្នាំខាងមុខៗ។

វិធីសាស្រ្តនៃអនុកម្មវិធីជំហានទី១នេះ ជួយរាជរដ្ឋាភិបាលអនុវត្តកំណែទម្រង់គោលនយោបាយក្នុងផ្នែក នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជាលំដាប់លំដោយ និងដែលមានការសម្រប សម្រួលច្បាស់លាស់ ស្របតាមរបៀបវារៈកំណែទម្រង់ជាតិ។ តាមរយៈវិធីសាស្រ្តនេះ រាជរដ្ឋាភិបាលអាចរៀបចំកំណែទម្រង់យ៉ាងពេញលេញ ដោយធ្វើឱ្យប្រាកដថា ការងារនេះមាននិរន្តរភាព និងសមាហរណកម្មគ្រប់ជ្រុងជ្រោយទៅក្នុងប្រព័ន្ធរបស់ខ្លួន៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…