ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញទស្សនាការបញ្ចាំងជាសាធារណៈនូវខ្សែភាពយន្តឯកសារដែលមានចំណងជើងថា Loot ដែលពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មលួចវត្ថុបុរាណរបស់កម្ពុជាទៅលក់នៅបរទេស និងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងការសម្របសម្រួលស៊ើបអង្កេតធ្វើមាតុភូមិនិវត្តន៍ វត្ថុបុរាណខ្មែរត្រឡប់មកប្រទេសកម្ពុជាវិញ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ នៅសាលារៀនសុវណ្ណភូមិ ខេត្តព្រះសីហនុ៕
អត្ថបទ៖ ចិន្តា ទីទិ
រូបភាព៖ ទាវ វិឆាត














