(ខេត្តព្រះសីហនុ)៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់រលក នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ បានចុះផ្សព្វផ្សាយផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងបញ្ហាក្មេងទំនើង ដល់សិស្សានុសិស្ស សាលាបឋមសិក្សាទំនប់រលកថ្មី ដែលស្ថិតនៅភូមិ៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
ប្រតិបត្តិការផ្សាព្វផ្សាយនេះ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលបង្ហាញរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ចិន្តា ទីទិ




