(ខេត្តព្រះសីហនុ)៖ លោក សាមុត សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពី «ការទទួលបដិសណ្ឋារកិច្ចទេសចរមូស្លីម និងស្ដង់ដាមូស្លីមហ្រែ្វនលីកម្ពុជា» នៅសណ្ឋាគារស៊ីប្រេស ខេត្តព្រះសីហនុ នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥។
វគ្គបណ្ដុះបណ្តាលនេះ មានការអញ្ជើញចូលរួមក្រោមអធិបតីភាព ឯកឧត្តម កាទើ មហាំម៉ាត់ណោសស្រ៊ី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារទេសចរណ៍មូស្លីម នៃក្រសួងទេសចរណ៍ ដោយមានអ្នកចូលរួមពីស្ថាប័នរដ្ឋ៣០នាក់ និងអាជីវកម្ម៥០នាក់៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ចិន្តា ទីទិ






