跳至正文
西哈努克省电视台 · 官方网站
登录

សម្តេចតេជោ៖ ពាណិជ្ជកម្មកម្ពុជា-វៀតណាម សម្រេចបាន ១០ពាន់លានដុល្លារក្នុង១ឆ្នាំ

历史原文 · 暂无当前语言译文

ក្នុងវិស័យពាណិជ្ជកម្មរវាងប្រទេសកម្ពុជា-វៀតណាម សម្រេចបានគោលដៅ ១០ពាន់លានដុល្លារក្នុងមួយឆ្នាំ តាមរយៈការនាំទំនិញពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ។ នេះបើតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្នុងកិច្ចពិភាក្សាជាមួយ លោក ជិន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាម កាលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ប្រទេសវៀតណាម។ 

សម្ដេចតេជោ ហ៊ុន សែន បានរំលេចអំពីភាពរីកចម្រើននៅក្នុងវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដែលសម្រេចបានគោលដៅ១០ពាន់លានដុល្លារក្នុងមួយឆ្នាំ នៃការនាំទំនិញពាណិជ្ជកម្ម ហើយកំពុងជំរុញសម្រេចគោលដៅឲ្យបាន២០ពាន់លានដុល្លារ ក្នុងពេលខាងមុខ។

ជាមួយគ្នានេះ ឯកឧត្តម ជិន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាម បានសម្ដែងនូវការស្វាគមន៍ចំចំពោះសម្ដេចតេជោ និងគណៈប្រតិភូកម្ពុជា ដែលបានអញ្ជើញមកបំពេញទស្សនកិច្ច និងចូលរួមខួប៨០ឆ្នាំនៃបដិវត្តន៍ខែសីហា និងអបអរសាទរទិវាឯករាជ្យជាតិវៀតណាម។ លោកបានចាត់ទុកដំណើររបស់គណៈប្រតិភូកម្ពុជា គឺបានបង្ហាញយ៉ាងច្បាស់អំពីទំនាក់ទំនងដ៏រឹងមាំ ស្អិតរមួតរវាងកម្ពុជា និងវៀតណាមនាពេលកន្លងមក ក៏ដូចជាពេលបច្ចុប្បន្ន៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ចិន្តា ទីទិ

评论

正在加载评论…