跳至正文
西哈努克省电视台 · 官方网站
登录

ព្រឹត្តិការណ៍កីឡាទេសចរណ៍គ្រោងធ្វើ៣ថ្ងៃនឹងបំផុសសក្តានុពលខេត្តព្រះសីហនុកាន់តែទូលំទូលាយ

历史原文 · 暂无当前语言译文

摘要

ខេត្តព្រះសីហនុ គ្រោងរៀបចំព្រឹត្តិការណ៍កីឡាចរាចរណ៍រយៈពេល៣ថ្ងៃ ពីថ្ងៃទី០៧ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ខាងមុខ។ ការគ្រោងរៀបចំព្រឹត្តិការណ៍នេះ គឺដើម្បីផ្សព្វផ្សាយពីសក្តានុពលខេត្តព្រះសីហនុទាំងវិស័យទេសចរណ៍ និងវិនិយោគ ព្រមទាំងទាក់ទាញភ្ញៀវទេសចរឱ្យមកលេងកម្សាន្តនៅក្នុងខេត្តកាន់តែច្រើនឡើងបន្ថែម។លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ បានថ្លែងនៅព្រឹកថ្ងៃទី០៣ ខែកញ្ញានេះ ក្នុងកិច្ចប្រជុំពិនិត្យ និងពិភាក្សាស្តីពីការរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍នៅខេត្តព្រះសីហន

ខេត្តព្រះសីហនុ គ្រោងរៀបចំព្រឹត្តិការណ៍កីឡាចរាចរណ៍រយៈពេល៣ថ្ងៃ ពីថ្ងៃទី០៧ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ខាងមុខ។ ការគ្រោងរៀបចំព្រឹត្តិការណ៍នេះ គឺដើម្បីផ្សព្វផ្សាយពីសក្តានុពលខេត្តព្រះសីហនុទាំងវិស័យទេសចរណ៍ និងវិនិយោគ ព្រមទាំងទាក់ទាញភ្ញៀវទេសចរឱ្យមកលេងកម្សាន្តនៅក្នុងខេត្តកាន់តែច្រើនឡើងបន្ថែម។

លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ បានថ្លែងនៅព្រឹកថ្ងៃទី០៣ ខែកញ្ញានេះ ក្នុងកិច្ចប្រជុំពិនិត្យ និងពិភាក្សាស្តីពីការរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍នៅខេត្តព្រះសីហនុថា ព្រឹត្តិការណ៍នេះនឹងរៀបចំរយៈពេល៣ថ្ងៃ ខណៈពិធីបើកនឹងធ្វើឡើងនៅថ្ងៃទី០៧ ខែកញ្ញា ក្រោមធិបតីភាពថ្នាក់ដឹកនាំនៃក្រសួងទេសចរណ៍ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ។

បើតាមលោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាចរាចរណ៍នេះនឹងរៀបចំឡើងដើម្បីជំរុញភ្ញៀវទេសចរក្នុងរដូវកាលបៃតងដែលមានការណែនាំពីឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងឯកឧត្តមអភិបាលខេត្តព្រះសីហនុ ព្រមទាំងមានកិច្ចសហការរវាងមន្ទីរទេសចរណ៍ខេត្ត និងវិស័យឯកជននានា។

ពិធីនេះនឹងមានសកម្មភាពជាច្រើនដូចជា៖ ការប្រណាំងកង់ភ្នំចម្ងាយ៣០គីឡូម៉ែត្រ, ការរត់ប្រណាំងចម្ងាយ៧គីឡូម៉ែត្រ, ការប្រកួតបាល់ទះលើឆ្នេរខ្សាច់បុរស និងការប្រកួតបាល់ទាត់លើតុដែលសកម្មភាពមួយនេះថ្មីហើយប្លែកសម្រាប់ខេត្តព្រះសីហនុ។ ប៉ុន្តែអ្វីដែលពិសេសជាងនេះទៀតនោះគឺការដាក់តាំងពិព័រណ៌ផលិតផលចម្រុះដែលជាការទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ។ នេះបើតាមលោក តាំង សុចិត្តគ្រឹស្នា បញ្ជាក់បន្ថែម។

លោកប្រធានមន្ទីរទេសចរណ៍ខេត្ត បានគូសបញ្ជាក់បន្ថែមថា ក្រៅតែពីព្រឹត្តិការណ៍នេះ មន្ទីទេសចរណ៍ខេត្តក៏មានផែនការគ្រោងនឹងរៀបចំព្រឹត្តិការណ៍ថ្មីមួយទៀតនៅលើកោះរ៉ុង ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែតុលាខាងមុខ នោះគឺព្រឹត្តិការណ៍កីឡាទេសចរណ៍ក្រុងកោះរ៉ុង ក្នុងរដូវហ្គ្រីនស៊ីស្ហិន (Green Season)។

ជុំវិញនឹងការរៀបចំព្រឹត្តិការណ៍នេះ លោកអភិបាលរងខេត្តព្រះសីហនុ ក៏បានគូសរំលេចឱ្យអាជ្ញាធរពាក់ព័ន្ធដាក់បន្ថែមកម្មវិធីរបាំព្រះថោងតោងស្បៃនាងនាគចូលក្នុងព្រឹត្តិការណ៍សំខាន់ៗទាំងនោះ ព្រោះនេះជារូបសំណាក់មួយតំណាងឱ្យខេត្ត និងជានិមិត្តរូបនៃការកកើតទឹកដីអរិយធម៌ វប្បធម៌ ប្រពៃណីទំនៀមទម្លាប់នគរខ្មែរ គោកធ្លកដែលគេឃើញមានតរៀងមកក្នុងពិធីរៀបអាពាហ៍ពិពាហ៍របស់ខ្មែររហូតដល់សព្វថ្ងៃ។

មិនតែប៉ុណ្ណោះ លោក សាមុត សុធារិទ្ធ ក៏បានណែនាំដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវចូលរួមសហការគ្នាការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនភ្ញៀវទេសចរឱ្យមានប្រសិទ្ធភាពខ្ពស់។ លើសពីនេះ លោកបានណែនាំឱ្យប្រធានមន្ទីរសុខាភិបាលខេត្តត្រូវសហការបញ្ជូនបុគ្គលិកពេទ្រ និងរថយន្តសង្គ្រោះមកប្រចាំការនៅតាមគោលដៅសំខាន់ៗក្នុងព្រឹត្តិការណ៍ ដើម្បីត្រៀមសង្គ្រោះភ្ញៀវទេសចរដែលមានបញ្ហាសុខភាពជាយថាហេតុណាមួយកើតឡើង។

ដើម្បីឱ្យព្រឹត្តិការណ៍នេះប្រព្រឹត្តទៅយ៉ាងរលូន និងមានប្រសិទ្ធភាពខ្ពស់ លោកប្រធានមន្ទីរទេសចរខេត្ត បានអំពាវនាវឱ្យវិស័យឯកជន អាជីវករ ម្ចាស់សណ្នាគារ ផ្ទះសំណាក់ ត្រូវពង្រឹងសេវាកម្ម រក្សាអនាម័យ និងកុំតំឡើងថ្លៃនៅពេលមានភ្ញៀវទេសចរច្រើនមកលេងខេត្តព្រះសីហនុ។ លោក ក៏សង្ឃឹមថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិ នឹងចូលរួមទស្សនាកម្សាន្តសប្បាយរីករាយ និងចូលរួមប្រកួតកីឡានៅក្នុងព្រឹត្តការណ៍នេះបានយ៉ាងច្រើនកុះករផងដែរ៕

អត្ថបទ៖ ង៉ែត ពិសាន្ត
រូបភាព៖ ឡាយ កុល

评论

正在加载评论…