跳至正文
西哈努克省电视台 · 官方网站
登录

កម្មវិធី Smart Farm បានដំណើរការសមស្របតាមលក្ខខណ្ឌសេដ្ឋកិច្ចសង្គមកម្ពុជា

历史原文 · 暂无当前语言译文

ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម បានឱ្យដឹងថា កម្មវិធី Smart Farm បានដំណើរការសមស្របតាមលក្ខខណ្ឌសេដ្ឋកិច្ចសង្គមកម្ពុជា ដើម្បីជំរុញកសិករបង្កើនផលិតកម្មបន្លែនៅកម្ពុជា ក្នុងស្ថានភាពនៃការប្រែប្រួលអាកាសធាតុមិនអំណោយផល ។

ឯកឧត្តម រដ្ឋលេខាធិការក្រសួងកសិកម្ម បានលើកឡើងដូចនេះក្នុងឱកាសលោកដឹកនាំក្រុមការងារចុះទៅកសិដ្ឋានវៃឆ្លាត (Smart Farm) របស់ស្ថានីយពិសោធន៍ដំណាំហូបផ្លែ និងរុក្ខជាតិលម្អដីឥដ្ឋ ស្ថិតនៅភូមិពពាល ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្ដកណ្ដាលនាថ្ងៃទី២ខែកញ្ញាឆ្នាំ២០២៥។

ក្នុងដំណើរចុះពិនិត្យនេះ ក្រុមការងារ ក៏បានចុះទៅស្ថានីយពិសោធកសិកម្មបន្ទាយដែក ដែលធ្វើការស្រាវជ្រាវ និងផលិតពូជពោតអ៊ីប្រីដកម្ពុជា នៅភូមិព្រែកប៉ុល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល និងជួបពិភាក្សាជាមួយក្រុមការងារបច្ចេកទេសក្រុមហ៊ុន ត្រូភីខេម ច្រូត អេន វេជីថេប៊ល ឯ.ក លើដំណើរការរៀបចំមជ្ឈមណ្ឌលបន្លែសុវត្ថិភាព លើផ្ទៃដី ៦ហិកតា នៅស្ថានីយបន្ទាយដែក ក្រោមកិច្ចសហការជាមួយអគ្គនាយកដ្ឋានកសិកម្ម ដែលមជ្ឈមណ្ឌលបន្លែសុវត្ថិភាពគំរូ ធ្វើឡើងតាមបច្ចេកទេសទំនើប ផ្គត់ផ្គង់បន្លែសុវត្ថិភាព ឆ្លើយតបនឹងទីផ្សារ និងជាកន្លែងសិក្សា ផ្លាស់ប្តូរបទពិសោធ និងអភិវឌ្ឍន៍បច្ចេកទេសថ្មីៗ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ប៉ៃ សុឃីម

评论

正在加载评论…