ដើម្បីសម្រួលផ្លូវទឹកឱ្យហូរបានលឿនជាងមុន និងកាត់បន្ថយជំនន់ទឹកភ្លៀងក្នុងមូលដ្ឋាន ព្រមទាំងសម្រួលផ្លូវដឹកជញ្ជូនផលដំណាំប្រជាកសិករតាមផ្លូវទឹកឱ្យកាន់តែងាយស្រួលជាងមុន មន្រ្តីជំនាញខេត្តព្រះសីហនុ បានចុះស្ដារប្រឡាយទួលទទឹង២ ស្ថិតនៅភូមិទួលទទឹង២ ឃុំទួលទទឹង ស្រុកព្រៃនប់។
ការចុះស្តារប្រឡាយសម្រួលផ្លូវទឹកនារដូវវស្សា បានធ្វើឡើងដោយក្រុមការងារនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះសីហនុ កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥។ ប្រឡាយទួលទទឹង២ បានដើរតួនាទីជាប្រឡាយរំដោះទឹកភ្លៀង និងជាផ្លូវដឹកជញ្ជូនដំណាំដាំដុះ ហើយក៏ជាផ្លូវទូកនេសាទផងដែរ៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត






