跳至正文
西哈努克省电视台 · 官方网站
登录

ភ្ញៀវទេសចរមកលេងខេត្តព្រះសីហនុកាន់តែកក់ក្តៅពេលឃើញកម្លាំងចុះល្បាតតាមតំបន់ឆ្នេរ

历史原文 · 暂无当前语言译文

ដើម្បីការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលមកលេងកម្សាន្តក្នុងខេត្តព្រះសីហនុឱ្យបានកាន់តែមានប្រសិទ្ធភាពខ្ពស់ កម្លាំងការិយាល័យនគរបាលទេសចរណ៍ សហការជាមួយកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវទឹក និងកម្លាំងការិយាល័យសុខាភិបាល បានចុះល្បាតតាមតំបន់ឆ្នេរ នៅរសៀលថ្ងៃទី០៦ ខែកញ្ញាម្សិលមិញនេះ។

យ៉ាងណាមិញ កងកម្លាំងសមត្ថកិច្ចខេត្តព្រះសីហនុ តែងតែយកចិត្តទុកដាក់ក្នុងការរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ តាមរយៈការចុះល្បាតជាបន្តបន្ទាប់នៅតាមបណ្តាគោលដៅសំខាន់ៗ ដូចជា៖ តំបន់ឆ្នេរ និងការចុះត្រួតពិនិត្យជលយានយន្តធ្វើអាជីវកម្មទៅតាមបណ្តាកោះផ្សេងៗ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត  

评论

正在加载评论…