跳至正文
西哈努克省电视台 · 官方网站
登录

សម្តេចតេជោ ហ៊ុន សែន ជួបប្រជុំកំពូលជាមួយប្រធានាធិបតីហ្វីលីពីន នៅវិមានសន្តិភាព

历史原文 · 暂无当前语言译文

នាព្រឹកថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានអញ្ជើញជួបប្រជុំកំពូលជាមួយ ឯកឧត្តម Ferdinand Romualdez Marcos Jr. ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

ការជួបប្រជុំនេះប្រព្រឹត្តទៅក្នុងឱកាសដែល ឯកឧត្តមប្រធានាធិបតីហ្វីលីពីន និងលោកជំទាវ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ០៣ ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា។

ដោយ៖ KPS99TV

评论

正在加载评论…