跳至正文
西哈努克省电视台 · 官方网站
登录

រដ្ឋបាលខេត្តព្រះសីហនុ គាំទ្រការដាក់ឱ្យប្រើប្រាស់សាកល្បង អគារការិយាល័យមជ្ឈមណ្ឌលហិរញ្ញវត្ថុ អន្តរជាតិ នៅក្នុងគម្រោង បេ អហ្វ ឡៃថ៍ (BAY OF LIGHTS)

历史原文 · 暂无当前语言译文

摘要

ខេត្តព្រះសីហនុ ៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា គម្រោង Bay of Light គឺជាគម្រោងអាទិភាពដ៏សំខាន់មួយដែលរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តបាននឹងកំពុងគាំទ្រ និងខិតខំជួយសម្របសម្រួល ដើម្បីឱ្យគម្រោងនេះដំណើរការដោយរលូន និងទទួលបានជោគជ័យតាមដំណាក់ការនីមួយៗជាបន្តបន្ទាប់។ឯកឧត្តម អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ដូចនេះនៅក្នុងឱកាសអញ្ចើញសម្ពោធដាក់ឱ្យប្រើប្រាស់សាកល្បង (Soft Opening) អគារការិយាល័យមជ្ឈមណ្ឌលហិរញ្ញវត្ថុ អន្តរជាតិ (International

ខេត្តព្រះសីហនុ ៖  ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា គម្រោង Bay of Light គឺជាគម្រោងអាទិភាពដ៏សំខាន់មួយដែលរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តបាននឹងកំពុងគាំទ្រ និងខិតខំជួយសម្របសម្រួល ដើម្បីឱ្យគម្រោងនេះដំណើរការដោយរលូន និងទទួលបានជោគជ័យតាមដំណាក់ការនីមួយៗជាបន្តបន្ទាប់។

ឯកឧត្តម អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ដូចនេះនៅក្នុងឱកាសអញ្ចើញសម្ពោធដាក់ឱ្យប្រើប្រាស់សាកល្បង (Soft Opening) អគារការិយាល័យមជ្ឈមណ្ឌលហិរញ្ញវត្ថុ អន្តរជាតិ (International Finance Center) នៅក្នុងគម្រោង បេ អហ្វ ឡៃថ៍ (BAY OF LIGHTS) ស្ថិតនៅភូមិអុង ឃុំរាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកអភិបាលក្រុង ប្រធានមន្ទីរ-អង្គភាព នាថ្ងៃទី៨ខែកញ្ញាឆ្នាំ២០២៥។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ថ្លែងកោតសរសើរ និងវាយតម្លៃចំពោះក្រុមហ៊ុន ខានូពី ស៊ែន ឌីវេឡុបម៉ិន ដែលខិតខំប្រឹងប្រែងអភិវឌ្ឍន៍គម្រោង បេ អហ្វ ឡៃថ៍ (BAY OF LIGHTS) ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែល្អប្រសើរឡើង។ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍន៍រួមទាំងការលើក កម្ពស់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចក្នុងខេត្តឱ្យកាន់តែទទួលបានភាពទាក់ទាញ និងរីកចម្រើន ជាពិសេសផ្តល់ការងារជូនប្រជាពលរដ្ឋទាំងក្នុងខេត្ត និងមកពីបណ្ដាខេត្តផ្សេងៗ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់កម្រិតជីវភាព និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋស្របតាមគោល នយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា គឺ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលជាមូលដ្ឋានគ្រឹះឆ្តោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ។ សូមស្វាគមន៍ និងអបអរសាទរចំពោះ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សាកល្បង (Soft Opening) អគារការិយាល័យមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ (IFC) នៅក្នុងខេត្តព្រះសីហនុ ដែលត្រូវបានប្រសិទ្ធនាមថាជា "តារារៈនាទិសនិរតី" និងកំពុងបំពេញតួនាទីជាប៉ូលសេដ្ឋកិច្ចដ៏មានសារៈសំខាន់ និងជាខេត្តស្នូលនៃតំបន់ឆ្នេរសមុទ្រកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍន៍សង្គម ដោយមានការចូលរួមពីគ្រប់វិស័យពាក់ព័ន្ធ ។

ក្រៅពីកម្មវិធីពិសេសជំរុញការវិនិយោគខាងលើ និងធានាជំរុញការអភិវឌ្ឍន៍ខេត្ត និយាយដោយឡែក និងនិយាយជារួម ការអភិវឌ្ឍន៍ប្រទេសកម្ពុជាទាំងមូល រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងរៀបចំផែនការមេ អភិវឌ្ឍន៍ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ។

តំបន់ទីក្រុងសមាហរណកម្មរួមមាន៖ តំបន់រស់នៅប្រណិត តំបន់ទេសចរណ៍ប្រណិត មជ្ឈមណ្ឌលពាណិជ្ជកម្ម និងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ (ចំនុចនេះគម្រោងអភិវឌ្ឍ BAY OF LIGHTS  ដែលយើងកំពុងតែរៀបចំសម្ពោធនាពេលនេះ គឺពិតជាគម្រោងដែលដើរតួនាទីយ៉ាងសំខាន់ស្របតាមផែនការអភិវឌ្ឍន៍របស់ខេត្ត)។ តំបន់ឧស្សាហកម្ម និងភស្តុភារកម្ម៖ គឺរៀបចំជាសួនឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស និងជាច្រកចេញចូលអន្តរជាតិ រួមទាំងជាមជ្ឈមណ្ឌលភស្តុភារកម្មជាតិ ដោយមានទំនាក់ទំនងជាមួយទីផ្សារអាស៊ាន និងសកលលោក។

លោក ដេវីដ ដបសាន់ Mr David Richard Dobson នាយកអភិវឌ្ឍន៍អាជីវកម្មជាន់ខ្ពស់ មានប្រសាសន៍ស្វាគមន៍ដោយបញ្ជាក់ថា ការដាក់ឱ្យប្រើប្រាស់សាកល្បង (Soft Opening) អគារការិយាល័យមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ (International Finance Center)នៅក្នុងគម្រោង បេ អហ្វ ឡៃថ៍ (BAY OF LIGHTS) នាពេលនេះនឹងក្លាយជាចលករមួយសម្រាប់កម្ពុជា ក្នុងការជំរុញវិនិយោគដោយផ្ទាល់ពីបរទេសឲ្យចូលក្នុងប្រទេសកម្ពុជា ហើយបង្កើតវេទិការដែលមានតម្លៃស្មើគ្នាជាមួយប្រទេសនៅលើសកលលោក ។ ព្រមទាំងបង្កើតឱកាសការងារគ្មានដែនកំណត់ ក៏ដូចជាការនាំចូលជំនាញ និងសេវាកម្មអន្តរជាតិ ហើយក៏ជាគម្រោងអភិវឌ្ឍន៍ដ៍អស្ចារ្យដែលអាចឈរជើងលើឆាកពិភពលោក ប៉ុន្តែដើម្បីសម្រេចនូវគោលបំណងនេះ ត្រូវការអត់ធ្មត់ ការធ្វើផែនការ និងភាពឯកភាពជាបន្តបន្ទាប់ ហើយពួកយើងមានយុទ្ធសាស្ត្រយ៉ាងច្បាស់លាស់ពីរឆ្នាំមុននិងចាប់ផ្តើមគម្រោង Bay of Lights ពីដីទំនេរដែលមិនទាន់មានអ្វីសោះ មកជាតំបន់អភិវឌ្ឍន៍ វានឹងទាក់ទាញក្រុមហ៊ុនអន្តរជាតិផ្សេងៗផ្តល់នូវការតភ្ជាប់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិច្រើនជាងមុន ហើយបង្កើតឱកាសអាជីវកម្មក្នុងស្រុកមានការរីកចម្រើនកាន់តែខ្លាំង៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ប៉ៃ សុឃីម

评论

正在加载评论…