កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវទឹក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥នេះ បានចុះត្រួតពិនិត្យជលយានយន្តធ្វើអាជីវកម្ម ដើម្បីធានាសុវត្ថិភាពបច្ចេកទេសជលយានយន្ត និងការពារសន្តិសុខ សុវត្ថិភាព ជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទៅលេងកម្សាន្តនៅតាមបណ្តាកោះនានា។
ការចុះពិនិត្យបច្ចេកទេសជលយានយន្តនេះ ត្រូវបានកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវទឹកធ្វើឡើងជាបន្តបន្ទាប់ ដើម្បីជៀសវាងឧបទ្ទវហេតុណាមួយកើតឡើងនៅពេលធ្វើដំណើរជាយថាហេតុ។ ទន្ទឹមគ្នានេះ កម្លាំងការិយាល័យនគរបាលទេសចរណ៍ សហការជាមួយកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវទឹក និងកម្លាំងការិយាល័យសុខាភិបាល ក៏បានចុះល្បាតនៅតាមតំបន់ឆ្នេរជាញឹកញាប់ផងដែរ ដើម្បីការពារ សន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលមកលេងកម្សាន្តក្នុងខេត្តព្រះសីហនុ ៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត










