跳至正文
西哈努克省电视台 · 官方网站
登录

ព្យុះទី១៦អស់ឥទ្ធិពលតែកម្ពុជាអាចបន្តភ្លៀងធ្លាក់ ផ្គររន្ទះនិងខ្យល់កន្រ្តាក់នៅតាមខេត្តមួយចំនួន!

历史原文 · 暂无当前语言译文

摘要

នៅតាមបណ្តារាជធានី-ខេត្តស្ទើរទូទាំងប្រទេសកម្ពុជា អាចនឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់រហូតដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ ខណៈព្យុះទី១៦ ឈ្មោះ តាប៉ាស ក្នុងឆ្នាំ២០២៥ អស់ឥទ្ធិពលប៉ុន្តែសម្ពាធទាបដែលកើតនៅសមុទ្រចិនខាងត្បូងមានឥទ្ធិពលលើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គលើរបបខ្យល់មូសុងនិរតី និងកម្ពុជា។ នេះបើតាមការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម។ស្ថានភាពបែបនេះ បើតាមក្រសួងបញ្ជាក់ថា នៅតំបន់វាលទំនាបមានខេត្តបន្ទាយមានជ័យ បាត់ដំបង ពោ

នៅតាមបណ្តារាជធានី-ខេត្តស្ទើរទូទាំងប្រទេសកម្ពុជា អាចនឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់រហូតដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ ខណៈព្យុះទី១៦ ឈ្មោះ តាប៉ាស ក្នុងឆ្នាំ២០២៥ អស់ឥទ្ធិពលប៉ុន្តែសម្ពាធទាបដែលកើតនៅសមុទ្រចិនខាងត្បូងមានឥទ្ធិពលលើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គលើរបបខ្យល់មូសុងនិរតី និងកម្ពុជា។ នេះបើតាមការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម។

ស្ថានភាពបែបនេះ បើតាមក្រសួងបញ្ជាក់ថា នៅតំបន់វាលទំនាបមានខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់គ្រប់ដណ្តប់លើផ្ទៃដី ៤០ភាគរយ។

ចំណែក តំបន់ខ្ពង់រាប មានខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់គ្របដណ្តប់លើផ្ទៃដី៥០ភាគរយ។ ដោយឡែក តំបន់មាត់សមុទ្រ មានខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់គ្របដណ្តប់លើផ្ទៃដី៣៥ភាគរយ ខណៈរលកសមុទ្រមានកម្ពស់ ០,៥០ម៉ែត្រទៅ១,៥០ម៉ែត្រ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…