ព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ក្រុងកំពង់សោមគឺជាក្រុងទេសចរណ៍ដ៍សំខាន់នៃខេត្តព្រះសីហនុក្នុងការទាក់ទាញទេសចរណ៍ និងវិនិយោគ ដូច្នេះហើយនៅព្រឹកថ្ងៃទី១០ខែកញ្ញាឆ្នាំ២០២៥នេះ រដ្ឋបាលសង្កាត់រាម ក្រុងកំពង់សោមបើកយុទ្ធនាការសម្អាតផ្លូវ "ផ្លូវជាតិគ្មានសំរាម និងសំណល់ប្លាស្ទិច" ដោយមានការចូលរួមពីមន្ត្រីប៉ុស្តិ៍រដ្ឋបាល ប្រជាការពារ និងក្រុមការងារស្ម័គ្រចិត្ត សហការជាមួយកម្មវិធី PLOGGING ដែលជាកម្មវិធីរត់ប្រណាំង និងសំអាតបរិស្ថាន តាមបណ្តោយផ្លូវឆ្នេរសមុទ្ររាម ចាប់ពីចំណុចរង្វង់មូលព្រះសេវៈ ឆ្ពោះទៅ រង្វង់មូលព្រះនរាយណ៍ ស្ថិតនៅក្នុងភូមិអុង សង្កាត់រាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
នៅក្នុងយុទ្ធនាការនេះដែរ ក៏មានការចូលរួមពីកងកម្លាំងកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម និងប្រជាពលរដ្ឋប្រមាណ ១៤០នាក់ ហើយសកម្មភាពសំអាតបរិស្ថាន តាមបណ្តោយផ្លូវឆ្នេរសមុទ្ររាមនេះដែរមានចម្ងាយផ្លូវប្រហែល ៨គីឡូម៉ែត្រ៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ប៉ៃ សុឃីម








