跳至正文
西哈努克省电视台 · 官方网站
登录

លោក ឡុង ឌីម៉ង់ ដឹកនាំប្រតិភូអន្តរក្រសួងចុះពិនិត្យទីលានទុកដាក់សំរាម និងសំណល់រឹងខេត្តព្រះសីហនុ

历史原文 · 暂无当前语言译文

摘要

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារចម្រុះចូលរួមជាមួយប្រតិភូអន្តរក្រសួងរួមមាន ក្រសួងបរិស្ថាន និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចុះពិនិត្យនិងប្រជុំពិភាក្សាលើសំណើសុំកែលម្អពង្រីក សាងសង់ទីលានទុកដាក់សំរាម សំណល់រឹងទីប្រជុំជនខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម ឆេង គឹមស៊ុន រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅភូមិអូរតាសេក សង្កាត់អូរឧកញ៉ាហេង ក្រុងកំពង់សោម ខេត្តព្រះសីហនុ។ក្រោយពីបានពិនិត្យស្ថានភាពជាក់ស្តែងនៃទ

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារចម្រុះចូលរួមជាមួយប្រតិភូអន្តរក្រសួងរួមមាន ក្រសួងបរិស្ថាន និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចុះពិនិត្យនិងប្រជុំពិភាក្សាលើសំណើសុំកែលម្អពង្រីក សាងសង់ទីលានទុកដាក់សំរាម សំណល់រឹងទីប្រជុំជនខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម ឆេង គឹមស៊ុន រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅភូមិអូរតាសេក សង្កាត់អូរឧកញ៉ាហេង ក្រុងកំពង់សោម ខេត្តព្រះសីហនុ។

ក្រោយពីបានពិនិត្យស្ថានភាពជាក់ស្តែងនៃទីលានទុកដាក់សំរាម ឯកឧត្តមប្រធានប្រតិភូ បានដឹកនាំកិច្ចប្រជុំពិភាក្សា និងប្រមូលធាតុចូល ដែលជាលទ្ធផលអង្គប្រជុំទាំងមូលបានស្វែងយល់អំពីបញ្ហាប្រឈមនានាដែលរាំងស្ទះដល់ប្រតិបត្តិការប្រចាំថ្ងៃ និងតម្រូវនៃការពង្រីកទីលានដែលមានស្រាប់នេះ ឱ្យបានឆាប់រហ័ស ដើម្បីមានលទ្ធភាពឆ្លើយតបនឹងសន្ទុះសេដ្ឋកិច្ចក្នុងខេត្ត៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ សម្រួល៖ ចិន្តា ទីទិ

评论

正在加载评论…