跳至正文
西哈努克省电视台 · 官方网站
登录

សិប្បកម្មកែច្នៃត្រីងៀត ប្រហុក និងផ្អក កំពុងមានតម្រូវការខ្ពស់ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងការនាំចេញ

历史原文 · 暂无当前语言译文

摘要

សិប្បកម្មកែច្នៃមុខម្ហូបខ្មែរប្រពៃណីដែលជាកេរ្តិ៍មរតកដូនតារួមមាន៖ ត្រីងៀត ប្រហុក និងផ្អក កំពុងមានតម្រូវការខ្ពស់ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញក្រៅប្រទេស ។លោកស្រី យន់ ស៊ីនួន ម្ចាស់សិប្បកម្ម យន់ ស៊ីនួន បានឱ្យដឹងថា សិប្បកម្មកែច្នៃរបស់លោកស្រីបានបង្កើតឡើងក្នុងឆ្នាំ២០០២ ដោយផ្តោតនិងមានការតាំងចិត្តខ្ពស់ក្នុងការថែរក្សាមុខម្ហូបខ្មែរប្រពៃណីដែលជាកេរ្តិ៍មរតកដូនតា ហើយអាជីវកម្មលក្ខណៈគ្រួសារនេះ ធានាបាននូវការអនុវត្តអនាម័យល្អស្របតាមនិយាមស្តង់សហភាពអឺរ៉ុប។

សិប្បកម្មកែច្នៃមុខម្ហូបខ្មែរប្រពៃណីដែលជាកេរ្តិ៍មរតកដូនតារួមមាន៖ ត្រីងៀត ប្រហុក និងផ្អក កំពុងមានតម្រូវការខ្ពស់ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញក្រៅប្រទេស ។

លោកស្រី យន់ ស៊ីនួន ម្ចាស់សិប្បកម្ម យន់ ស៊ីនួន បានឱ្យដឹងថា សិប្បកម្មកែច្នៃរបស់លោកស្រីបានបង្កើតឡើងក្នុងឆ្នាំ២០០២ ដោយផ្តោតនិងមានការតាំងចិត្តខ្ពស់ក្នុងការថែរក្សាមុខម្ហូបខ្មែរប្រពៃណីដែលជាកេរ្តិ៍មរតកដូនតា ហើយអាជីវកម្មលក្ខណៈគ្រួសារនេះ ធានាបាននូវការអនុវត្តអនាម័យល្អស្របតាមនិយាមស្តង់សហភាពអឺរ៉ុប។

សិប្បកម្មកែច្នៃត្រី យន់ ស៊ីនួន ដែលមានទីតាំងនៅសង្កាត់ជ្រាវ ក្រុងសៀមរាបបានកំពុងបង្កើនការកែច្នៃត្រីងៀត ត្រីឆ្អើរ ត្រីប្រាហើម ត្រីរ៉ស់ ត្រីប្រា ត្រីអណ្តែង ត្រីឆ្លូញ និងផ្អក ប្រហុក ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងការនាំចេញ។

សិប្បកម្ម យន់ ស៊ីនួននេះដែរដោយមានកិច្ចគាំទ្រពីគម្រោង CAP FISH -Capture, បានដោះស្រាយកែលម្អទីតាំង និងសម្ភារបរិក្ខារកែច្នៃ និងទទួលវិញ្ញាបនបត្រនិមិត្តសញ្ញាគុណភាពផលផលិតផលជលផលកម្ពុជាCQS។

លោកស្រីបញ្ជាក់ថា ចំពោះការកែច្នៃត្រីងៀតគ្រប់ប្រភេទនេះ បានយកវត្ថុធាតុដើមមកពីសហគមន៍នៅក្នុងភូមិ និងមួយចំនួនមកពីក្រៅ។ ផលិតផលរបស់សិប្បកម្មរបស់លោកស្រី បាននាំចេញទៅក្រៅប្រទេសច្រើនគួរសមដូចជា អូស្ត្រាលី អាមេរិក និងកាណាដា តែនៅមានកម្រិតនៅឡើយ”។

លោកស្រីម្ចាស់សិប្បកម្មក៏បានព្យាយាមពង្រីកអាជីវកម្មរបស់ខ្លួនដោយធានាបានសុវត្ថិភាពចំណីអាហារ និងគុណភាព ខណៈទទួលការកម្មង់ទិញពីអតិថិជនក៏មានការកើនឡើងច្រើនជាងមុន ហើយសព្វថ្ងៃក៏មានការមមាញឹកក្នុងការកែច្នៃនេះកាន់តែច្រើនឡើង។

លោកស្រីបានបញ្ជាក់បន្ថែមថា ផលិតផលកែច្នៃនៅសិប្បកម្ម យន់ ស៊ីនួនមិនមានការប្រើសារធាតុគីមីទេ ហើយការធ្វើនេះតាំងពីចាប់ផ្ដើមរហូតដល់ផលិតផលសម្រេចគឺមានអនាម័យ សុវត្ថិភាព និងគុណភាពយ៉ាងល្អសម្រាប់ដល់អ្នកប្រើប្រាស់ (ខ្មែរចូលរួមគាំទ្រផលិតផលខ្មែរ)៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ប៉ៃ សុឃីម

评论

正在加载评论…