跳至正文
西哈努克省电视台 · 官方网站
登录

អំឡុងភ្ជុំបិណ្ឌ!ស្ថាប័នជំនាញប្រាប់អាជីវករកុំដាក់ផលិតផលខូចគុណភាពចូលក្នុងសាដកនិងកាដូ

历史原文 · 暂无当前语言译文

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបកាក្លែងបន្លំ (ក.ប.ប) នៃក្រសួងពាណិជ្ជកម្ម បានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន សហគ្រាស សិប្បករ ពាណិជ្ជករ និងអាជីវករ ដែលកំពុងប្រកបអាជីវកម្មចែកចាយ លក់ដូរផលិតផល ទំនិញ ម្ហូបអាហារគ្រប់ប្រភេទ រួមទាំងផលិតផលទំនិញដែលកែច្នៃ វេចខ្ចប់ស្រាប់ត្រូវយកចិត្តទុកដាក់ឱ្យបានល្អ ចៀសវាងការដាក់បន្លំនូវផលិតផលដែលមិនអនុលោម ដោយកែច្នែ វេចខ្ចប់ ឬបញ្ចូលក្នុងសាដក កាដូ វត្ថុអនុស្សាវរីយ៍ និងផលិតផលប្រើប្រាស់ផ្សេងៗទៀត នាឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។

ដើម្បីបន្តគាំទ្រលើកកម្ពស់ការប្រើប្រាស់ផលិតផលក្នុងស្រុក និងធានាបានការធ្វើធុរកិច្ចប្រកបដោយសុចរិត កសាងបាននូវទំនុកចិត្តរបស់អ្នកប្រើប្រាស់ អគ្គនាយកដ្ឋាន ក.ប.ប បានបញ្ជាក់ថា អាជីវករ ពាណិជ្ជករ និងសិប្បករ ត្រូវដាក់លក់ផលិតផលដែលមានគុណភាព សុវត្ថិភាព មានកាលបរិច្ឆេទប្រើប្រាស់ត្រឹមត្រូវ មានប្រភព និងសេចក្តីបរិយាយព័ត៌មានអំពីផលិតផលច្បាស់លាស់ និងតម្លៃសមស្រប។

«សូមរក្សាឱ្យបាននូវវិធានការសុវត្ថិភាពម្ហូបអាហារ (លក្ខខណ្ឌអនាម័យក្នុងការវេចខ្ចប់ ការដាក់តាំងលក់ ការដឹកជញ្ជូន ការចែកចាយ...។ល។)»។ នេះបើតាមអគ្គនាយកដ្ឋាន ក.ប.ប។ លើសពីនេះ អគ្គនាយកដ្ឋាន ក.ប.ប បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា ម្ចាស់ក្រុមហ៊ុន សហគ្រាស ពាណិជ្ជករ និងអាជីវករទាំងអស់ នឹងចូលរួមសហការអនុវត្តប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…