នៅថ្ងៃទី ១២ ខែកញ្ញា ២០២៥ លោក KITAMURA Toshihiro អ្នកនាំពាក្យក្រសួងការបរទេសជប៉ុន បានស្វាគមន៍លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅរវាងកម្ពុជា និងថៃដែលបានរៀបចំនៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៥។
ក្នុងសេចក្តីថ្លែងការណ៍ លោក KITAMURA បានអះអាងថា ជប៉ុនសូមស្វាគមន៍វឌ្ឍនភាពក្នុងការពិភាក្សា រួមមានការបង្កើតក្រុមអ្នកសង្កេតកាណ៍អាស៊ាន ការដោះមីន និងការចាប់ផ្តើមដឹកជញ្ជូនឆ្លងព្រំដែនឡើងវិញ។ នេះត្រូវបានយល់ថា ជាលទ្ធផលសំខាន់ក្នុងការជំរុញការអនុវត្ត កិច្ចព្រមព្រៀងបញ្ឈប់បាញ់ រវាងប្រទេសទាំងពីរ។
លោក KITAMURA បានបញ្ជាក់ថា រដ្ឋាភិបាលជប៉ុន សូមកោតសរសើរ និងបង្ហាញការគោរពចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ភាគីពីរ ដែលបានចូលរួមរៀបចំកិច្ចប្រជុំនេះ រួមទាំងប្រទេសម៉ាឡេស៊ី ដែលបានចូលរួមជំរុញវឌ្ឍនភាពលើកិច្ចព្រមព្រៀងបទឈប់បាញ់ក្នុងតួនាទីជាប្រធានអាស៊ាន។ ជប៉ុនសង្ឃឹមថា កម្ពុជា និងថៃ នឹងបន្តគោរពតាមកិច្ចព្រមព្រៀងបទឈប់បាញ់ដោយការតានតឹង និងវិវាទរវាងប្រទេសទាំងពីរត្រូវបានកាត់បន្ថយតាមរយៈការពិភាក្សា។
កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរមានសារៈសំខាន់ខ្លាំងចំពោះសន្តិភាព និងស្ថិរភាពក្នុងតំបន់។ ក្នុងបរិបទនេះ ជប៉ុននឹងបន្តគាំទ្រការខិតខំប្រឹងប្រែង ដើម្បីអនុវត្តកិច្ចព្រមព្រៀង និងកាត់បន្ថយភាពតានតឹង ជាមួយនឹងការសម្របសម្រួលជាមួយប្រទេសពាក់ព័ន្ធ។
ដោយ៖ ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ

