跳至正文
西哈努克省电视台 · 官方网站
登录

កម្ពុជា-ចិនចុះ MOU ជំរុញការនាំចេញបន្លែ ផ្លែឈើពីកម្ពុជាទៅចិនក្នុងតម្លៃ៣០លានដុល្លារ

历史原文 · 暂无当前语言译文

ក្រុមហ៊ុនម្ហូបអាហារមួយរបស់ចិន មានមូលដ្ឋាននៅទីក្រុង Zhengzhou បានអនុស្សរណៈនៃការយោគយល់គ្នា(MOU)ជាមួយក្រុមហ៊ុនកម្ពុជា ដើម្បីជំរុញការនាំចេញបន្លែ ផ្លែឈើរបស់កម្ពុជាទៅកាន់ប្រទេសចិនក្នុងតម្លៃ៣០លានដុល្លារនារយៈពេលពីរឆ្នាំខាងមុខ។

ពិធីចុះ MOU នេះ បានធ្វើឡើងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ដោយក្រុមហ៊ុន Zhengzhou Chen’s Sun Fruit and Vegetable Co., Ltd  និងក្រុមហ៊ុន Nongde Agricultural Development Co., Ltd  ដើម្បីជំរុញការនាំចេញបន្លែផ្លែឈើកម្ពុជាទៅកាន់ទីផ្សារខេត្តហឺណាន ក្នុងទំហំទឹកប្រាក់ ៣០លានដុល្លារ សម្រាប់រយៈពេល២ឆ្នាំខាងមុខ។ នេះបើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា។

បើតាមឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានចាត់ទុកិច្ចសហការរវាងក្រុមហ៊ុនទាំងពីរខាងលើ ជាសមិទ្ធផលថ្មីមួយទៀតនៃកិច្ចសហប្រតិបត្តិការរវាងចិននិងកម្ពុជាដែលកំពុងពង្រឹងក្នុងវិស័យកសិកម្ម និងពាណិជ្ជកម្ម។ ឯកឧត្តមឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានបញ្ជាក់ដូច្នេះលើទំព័រហ្វេសប៊ុកផ្លូវការកាលពីថ្ងៃទី១១ ខែកញ្ញា៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…