跳至正文
西哈努克省电视台 · 官方网站
登录

ក្រុមហ៊ុនអាកាសចរណ៍អារ៉ាប់រួម នឹងចាប់ផ្តើមហោះហើរត្រង់ពីទីក្រុង Abu Dhabi មកកម្ពុជា នៅដើមខែក្រោយ

历史原文 · 暂无当前语言译文

ក្រុមហ៊ុនអាកាសចរណ៍ Etihad Airways នឹងចាប់ផ្តើមហោះហើរត្រង់ពីទីក្រុង Abu Dhabi នៃប្រទេសអារ៉ាប់រួម មកកាន់ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ។

នាឱកាសថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន លោក Charles Tan នាយកគ្រប់គ្រងតំបន់អាស៊ីរបស់ក្រុមហ៊ុន Etihad Airways និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ព្រមទាំងរាយការណ៍ពីសកម្មភាពអាជីវកម្មរបស់ក្រមហ៊ុន ជាពិសេសការបើកដំណើរការជើងហោះហើរត្រង់ពីទីក្រុង Abu Dhabi នៃប្រទេសអារ៉ាប់រួមមកកាន់រាជធានីភ្នំពេញ ព្រមទាំងស្នើសុំកិច្ចសហការគាំទ្រពីឯកឧត្តមរដ្ឋមន្រ្តី នៅទីស្តីការក្រសួងទេសចរណ៍។

ក្នុងជំនួបដ៏សំខាន់ និងប្រកបដោយផ្លែផ្កាលើការតភា្ជប់ប្រទេសកម្ពុជាទៅកាន់ពិភពលោក ការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាដល់គ្រប់គោលដៅនៃក្រុមហ៊ុន ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ដល់ក្រុមហ៊ុនដែលបានមើលឃើញពីសក្តានុពលទេសចរណ៍ដ៏ខ្លាំងក្លាដែលជាទីផ្សារទើបនឹងរះ និងការជឿជាក់លើការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយសម្រេចបើកការហោះហើរត្រង់ពីទីក្រុង Abu Dhabi នៃប្រទេសអារ៉ាប់រួមមកកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ ចាប់ពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ដែលពិតជាជួយឱ្យកំណើនអ្នកដំណើរ និងភ្ញៀវទេសចរអន្តរជាតិមកកម្ពុជាកាន់តែច្រើនឡើង៕

ដោយ៖ ចិន្តា ទីទិ

评论

正在加载评论…