跳至正文
西哈努克省电视台 · 官方网站
登录

កម្ពុជា-ចិនចុះកិច្ចព្រមព្រៀងជំរុញកំណើនទេសចរចិនមកកម្ពុជា

历史原文 · 暂无当前语言译文

摘要

ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) និងក្រុមហ៊ុនទេសចរណ៍ Nanjing Tuniu International Travel Service បានចុះកិច្ចព្រមព្រៀងភាពជាដៃគូ ដើម្បីជំរុញកំណើនភ្ញៀវទេសចរចិនមកទស្សនាកម្ពុជា និងការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរ។ពិធីចុះហត្ថលេខានៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥នេះ ធ្វើឡើងដោយឯកឧត្តម គឹម មិនា នាយកប្រតិបត្តិក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) និងក្រុមហ៊ុន TUNIU តំណាងដោយលោក Wang Shubai

ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) និងក្រុមហ៊ុនទេសចរណ៍ Nanjing Tuniu International Travel Service បានចុះកិច្ចព្រមព្រៀងភាពជាដៃគូ ដើម្បីជំរុញកំណើនភ្ញៀវទេសចរចិនមកទស្សនាកម្ពុជា និងការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរ។

ពិធីចុះហត្ថលេខានៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥នេះ ធ្វើឡើងដោយឯកឧត្តម គឹម មិនា នាយកប្រតិបត្តិក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB)  និងក្រុមហ៊ុន TUNIU តំណាងដោយលោក Wang Shubai អគ្គនាយករងជាន់ខ្ពស់នៃក្រុមហ៊ុន និងជាប្រធានផ្នែកទំនាក់ទំនងអន្តរជាតិ ក្រោមអធិបតីភាពឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធាន CTB និងឯកឧត្តម វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។

ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងភាពជាដៃគូរវាង CTB និងក្រុមហ៊ុន TUNIU នឹងក្លាយជាចលករយ៉ាងសំខាន់ក្នុងការជំរុញកំណើនភ្ញៀវទេសចរចិនមកទស្សនាកម្ពុជា, បង្កើនការវិនិយោគក្នុងវិស័យទេសចរណ៍ និងការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរ សំដៅរួមចំណែកដល់ការសម្រេចបំណងប្រាថ្នា ក្នុងការកសាងសហគមន៍ជោគវាសនារួមក្នុងយុគសម័យថ្មីកម្ពុជា-ចិន។

តាមរយៈភាពជាដៃគូប្រកបដោយភាពជឿជាក់ និងក្តីសង្ឃឹមខ្ពស់ពេលនេះ ពិតបានឆ្លុះបញ្ចាំងឱ្យឃើញនូវការយកចិត្តទុកដាក់ខ្ពស់ក្នុងការចូលរួមគាំទ្រដល់ការអនុវត្តយុទ្ធនាការ «ឆ្នាំទេសចរណ៍ កម្ពុជា-ចិន ២០២៥»៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…