(ភ្នំពេញ)៖ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ គឺជាថ្ងៃទី៤៨ ដែលយោធាវីរបុរសកម្ពុជាចំនួន ១៨ នាក់ ត្រូវបានកងកម្លាំងយោធាថៃចាប់ខ្លួន និងគ្រប់គ្រងនៅក្រោមការឃុំខ្លួន។
រាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវឲ្យភាគីថៃ ដោះលែងយោធាទាំង១៨នាក់វិលត្រឡប់មកប្រទេសឲ្យបានឆាប់រហ័សបំផុត ដើម្បីអាចជួបជុំគ្រួសារវិញដោយសុវត្ថិភាព និងស្របតាមកាតព្វកិច្ចមនុស្សធម៌អន្តរជាតិ។
សេចក្តីប្រកាសរដ្ឋាភិបាល បានលើកឡើងថា កម្ពុជាបាន និងកំពុងប្រើប្រាស់គ្រប់យន្តការទាំងអស់ ដើម្បីដោះស្រាយករណីនេះជាបន្ទាន់ ដោយមានគោលបំណងឲ្យភាគីថៃដោះលែងកងកម្លាំងកម្ពុជាទាំងអស់ក្នុងលក្ខណៈសុវត្ថិភាព។
រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ថា មិនដែលបោះបង់ឲ្យកងកម្លាំងទាហានណាម្នាក់ត្រូវចោលឡើយ ទោះជាក្នុងស្ថានភាព ឬកាលៈទេសៈអ្វីក៏ដោយ។
ដោយ៖ KPS99TV







