(ខេត្តព្រះសីហនុ)៖ នាវាទេសចរណ៍ឈ្មោះ DOULOS HOPE សញ្ជាតិ MALIA ដែលផ្ទុកភ្ញៀវទេសចរណ៍សរុបចំនួន ៩៧នាក់ បានចូលចតនៅកំពង់ផែស្វ័យតក្រុងព្រះសីហនុ ដោយសុវត្ថិភាព ក្នុងគោលបំណងមកទស្សនាប្រទេសកម្ពុជារយៈពេល ២៧ថ្ងៃ ចាប់ពីថ្ងៃទី១៦ ខែកញ្ញា ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥។
នាវាទេសចរណ៍ ឈ្មោះ DOULOS HOPE សញ្ជាតិ MALIA ដែលមានប្រវែងបណ្តោយ ៨៥,២០ ម៉ែត្រ ប្រវែងទទឹង ១៦,៥២ ម៉ែត្រ ជម្រៅ ៣,៨ ម៉ែត្រ។
សូមជម្រាបដែរថា ដំណើរទស្សនៈកិច្ចនៅប្រទេសកម្ពុជា រយៈពេល ២៧ថ្ងៃនេះ គឺបន្ទាប់ពីបញ្ចប់ដំណើរទស្សនៈកិច្ចពីប្រទេសម៉ាឡេស៊ី។ នាវាទេសចរណ៍នេះ មានភ្ញៀវទេសចរណ៍សរុបចំនួន ៩៧នាក់ (ស្រី ៥៤ នាក់) មាន ៣៧សញ្ជាតិ។ បន្ថែមពីនោះនាវាទេសចរណ៍នេះនឹងចាកចេញពីកម្ពុជាទៅប្រទេសថៃ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ខាងមុខ៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ចិន្តា ទីទិ


















