跳至正文
西哈努克省电视台 · 官方网站
登录

ក្រសួងសុខាភិបាលបង្ហាញរោគសញ្ញាជំងឺពងបែកដែលងាយកើតលើទារកនិងកុមារ

历史原文 · 暂无当前语言译文

摘要

ជំងឺពងបែកដៃ ជើង និងមាត់ គឺជាជំងឺឆ្លងមួយប្រភេទបង្កដោយពពួកអង់តេរ៉ូវីរុស (enteroviruses) ជាញឹកញាប់គឺពួកវីរុសកុកសាគី (coxsackievirus) ភាគច្រើនកើតលើទារក និងកុមារ ប៉ុន្តែក៏អាចកើតលើមនុស្សពេញវ័យដែរ។ ក្នុងសេចក្តីប្រកាសព័ត៌មានក្រសួងសុខាភិបាល បានបញ្ជាក់ពីកើនឡើងនៃជំងឺពងបែកដៃ ជើង និងមាត់នៅលើកុមារ ជាពិសេសកុមារមានអាយុក្រោម ៥ឆ្នាំ ដែលតម្រូវឱ្យមានការពិនិត្យព្យាបាលសមស្របតាមមូលដ្ឋានសុខាភិបាល។ជំងឺពងបែក ដៃ ជើង និងមាត់ អាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តាមរយៈប៉ះព

ជំងឺពងបែកដៃ ជើង និងមាត់ គឺជាជំងឺឆ្លងមួយប្រភេទបង្កដោយពពួកអង់តេរ៉ូវីរុស (enteroviruses) ជាញឹកញាប់គឺពួកវីរុសកុកសាគី (coxsackievirus) ភាគច្រើនកើតលើទារក និងកុមារ ប៉ុន្តែក៏អាចកើតលើមនុស្សពេញវ័យដែរ។ ក្នុងសេចក្តីប្រកាសព័ត៌មានក្រសួងសុខាភិបាល បានបញ្ជាក់ពីកើនឡើងនៃជំងឺពងបែកដៃ ជើង និងមាត់នៅលើកុមារ ជាពិសេសកុមារមានអាយុក្រោម ៥ឆ្នាំ ដែលតម្រូវឱ្យមានការពិនិត្យព្យាបាលសមស្របតាមមូលដ្ឋានសុខាភិបាល។

ជំងឺពងបែក ដៃ ជើង និងមាត់ អាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តាមរយៈប៉ះពាល់ដោយផ្ទាល់ជាមួយនឹងវត្ថុរាវនៃផ្លូវដង្ហើម (ទឹកមាត់ កំហាក និងសំបោរ) ទឹករងៃដែលចេញពីពងបែកលាមកអ្នកជំងឺឈឺ។ អ្នកជំងឺអាចចម្លងខ្លាំងបំផុតក្នុងសប្តាហ៍ទីមួយ។ ជំងឺពងបែក ដៃ ជើង និងមាត់ មិនឆ្លងពីមនុស្សទៅសត្វឬពីសត្វមកមនុស្សទេ។

រោគសញ្ញាមានគ្រុនក្តៅ មានដំបៅឈឺក្នុងមាត់ និងមានពងកន្តួលលើបាតដៃ បាតជើង និងកំប៉េះគូទ។ ជំងឺពងបែក ដៃជើង និងមាត់ភាគច្រើនមានស្ថានភាពស្រាល អ្នកជំងឺស្ទើរតែទាំងអស់ជាសះស្បើយក្នុងរយៈពេលពី៧ថ្ងៃទៅ១០ថ្ងៃ ហើយកម្រមានផលវិបាកណាស់ (អ្នកជំងឺអាចត្រូវការថ្នាំបញ្ចុះកម្តៅ ថ្នាំបំបាត់ការឈឺចាប់ ដែលបណ្តាលមកពីពងបែកក្នុងមាត់ តែមិនត្រូវប្រើថ្នាំ អាស្ពីរីន(aspirin) ដើម្បីបញ្ចុះកម្តៅឡើយ) និងជាកម្រជំងឺពងបែក ដៃ ជើង និងមាត់ អាចបង្កឱ្យមានផលវិបាកធ្ងន់ធ្ងរមួយចំនួនរួមមាន រោគសញ្ញាប្រព័ន្ធប្រសាទ (សន្លឹម ប្រកាច់ ឬកន្រ្តាក់ដៃជើង) និងរោគសញ្ញាផ្លូវដង្ហើម (ពិបាកដកដង្ហើម ហត់)។ លើសពីនេះ អ្នកជំងឺដែលមានផលវិបាកធ្ងន់ធ្ងរខាងលើនេះ ត្រូវប្រញាប់បញ្ជូនជាបន្ទាន់ទៅមណ្ឌលសុខភាពឬមន្ទីរពេទ្យដែលនៅជិតបំផុត ចៀសវាងការពន្យារពេលធ្វើឱ្យប្រឈមនឹងហានិភ័យខ្ពស់នៃជំងឺ។

របៀបបង្ការរួមមាន៖ ត្រូវប្រកាន់ខ្ជាប់នូវការអនុវត្តអនាម័យ លាងសម្អាតដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹក, លាងដៃកុមារឱ្យបានញឹកញាប់ជាមួយទឹក និងសាប៊ូ ឬជាមួយអាល់កុលជែល ជាពិសេសក្រោយប៉ះពងបែក ឬដំបៅ មុនពេលរៀបចំអាហារ មុនពេលបរិភោគ មុនបញ្ចុកចំណីដល់ទារក ឬកុមារ ក្រោយប្រើប្រាស់បង្គន់អនាម័យ និងក្រោយប្តូរទ្រនាប់គូទទារក ឬជូនសម្អាតរាងកាយកុមារ និងត្រូវលាងសម្អាតផ្ទៃនិងរបស់ដែលប្រលាក់ ដោយទឹក និងសាប៊ូ។

បន្ថែមពីនេះ ត្រូវចៀសវាងការប៉ះពាល់ស្និទ្ធស្នាល (ថើប អោប ប្រើប្រាស់សម្ភារសម្រាប់បរិភោគរួមគ្នា។ល។)  ជាមួយកុមារដែលមានជំងឺពងបែក ដៃ ជើង និងមាត់, ប្រើស្លាបព្រា និងចាន ដាច់ដោយឡែកសម្រាប់កុមារៗ, សូមឱ្យកុមារនៅផ្ទះនៅពេលមានជំងឺ កុំទៅសាលារៀន ឬមណ្ឌលទារកដ្ឋាន, ឪពុកម្តាយនិងអ្នកថែទាំកុមារ ត្រូវរក្សាការប្រុងប្រយ័ត្នចំពោះរោគសញ្ញានៃជំងឺ ដើម្បីរកឱ្យឃើញទាន់ពេល ស្វែងរកការពិគ្រោះយោបល់ និងការពិនិត្យព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតជាបន្ទាន់ ចៀសវាងការពន្យាពេលធ្វើឱ្យប្រឈមនឹងហានិភ័យខ្ពស់នៃផលវិបាកជំងឺ។ មិនតែប៉ុណ្ណោះ ត្រូវផ្តល់អាហារដែលមានជីវជាតិច្រើន និងទឹកឱ្យបានច្រើនដល់កុមារ និងសូមកុំទៅជួបជុំ ឬទីប្រជុំជនដែលមានមនុស្សច្រើននៅពេលមានជំងឺពងបែកដៃ ជើង និងមាត់៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…