跳至正文
西哈努克省电视台 · 官方网站
登录

អាកាសយានដ្ឋានអន្តរជាតិតេជោ ប្រកាសអំពីតម្លៃចំណតយានយន្តចាប់ពីថ្ងៃទី១៦ ខែកញ្ញា

历史原文 · 暂无当前语言译文

អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលបានដាក់ឱ្យដំណើរការកាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីភ្ញៀវជាតិ និងអន្តរជាតិ ដោយសារទំហំធំស្របតាមស្តង់ដារអន្តរជាតិ និងរចនាបថទំនើបស្រស់ស្អាត។

ក្នុងអំឡុងពេលបើកឱ្យសាធារណជនចូលទស្សនាជាលើកដំបូង អាកាសយានដ្ឋានបានផ្ដល់សេវាចំណតឥតគិតថ្លៃ សម្រាប់យានយន្តគ្រប់ប្រភេទ រយៈពេល ១សប្តាហ៍ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥។

ចាប់ពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ តទៅ សេវាចំណតយានយន្តនឹងត្រូវគិតតម្លៃតាមប្រភេទ និងម៉ោងកំណត់ ដោយរៀបចំជាបីផ្នែក៖

1. ផ្លូវដាក់អ្នកដំណើរ (Drop-off Lane)

• រថយន្តប្រភេទសណ្ដោងរ៉ឺម៉ក, Tuk Tuk និងរថយន្ត SUV/MPV អាចឈប់បាន ១០ នាទីឥតគិតថ្លៃ។

• រថយន្តក្រុង និងរថយន្តដឹកទំនិញ អាចឈប់បាន ២០ នាទីឥតគិតថ្លៃ។

• បើលើសកំណត់ នឹងចាប់ផ្តើមគិតថ្លៃបន្ថែម រៀងរាល់ ៥ នាទីម្តង។

2. ចំណតធម្មតា (Regular Parking)

• SUV/MPV: ៤,០០០ រៀល សម្រាប់ ៣០ នាទីដំបូង បន្ទាប់មកបន្ថែម ២,០០០ រៀល/៣០ នាទី។

• រថយន្តក្រុង/ដឹកទំនិញ: ៥,០០០ រៀល សម្រាប់ ៣០ នាទីដំបូង បន្ទាប់មកបន្ថែម ៣,០០០ រៀល/៣០ នាទី។

3. ចំណតពិសេស (Premium Parking)

• SUV/MPV: ១២,០០០ រៀល សម្រាប់ ៣០ នាទីដំបូង បន្ទាប់មកបន្ថែម ៦,០០០ រៀល/៣០ នាទី។

តម្លៃចំណតម៉ូតូ និងកង់

• រយៈពេលក្រោម ១២ ម៉ោង: ២,០០០ រៀល។

• លើសពី ១២ ម៉ោង: បន្ថែម ១,០០០ រៀល/១ ម៉ោង។

ការកំណត់តម្លៃចំណតនេះ គឺដើម្បីធានាថា ការប្រើប្រាស់សេវាចំណតនៅអាកាសយានដ្ឋានអន្តរជាតិតេជោ អាចប្រើប្រាស់បានយ៉ាងមានប្រសិទ្ធភាព និងអន្ដរាគមន៍ស្របតាមស្តង់ដារអន្តរជាតិ។

ដោយ៖ ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ 

评论

正在加载评论…