(ខេត្តបន្ទាយមានជ័យ)៖ ឯកឧត្តម អ៊ុ រាត្រី អភិបាលគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញផ្តល់បទសម្ភាសន៍ជូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ ពាក់ព័ន្ធនឹងស្ថានភាពទូទៅនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
គាត់បានបញ្ជាក់ថា គិតត្រឹមម៉ោង ១០៖១៥ នាទីព្រឹក ស្ថានភាពនៅតំបន់នោះមានភាពស្ងប់ស្ងាត់ សុវត្ថិភាពប្រក្រតី។ កងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា មិនបានបំពាក់អាវុធ ហើយកំពុងប្រចាំការជាមួយនឹងភាពអង់អាច និងក្លាហាន ដើម្បីធានាសន្តិសុខ និងស្ថិរភាពក្នុងតំបន់។
ដោយ៖ ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ
















