(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានប្រកាសផ្តល់អាហារូបករណ៍ដ៏មានតម្លៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ចំនួនសរុប ៤,៥៧០ កន្លែង សម្រាប់ថ្នាក់សញ្ញាបត្របច្ចេកទេស បរិញ្ញាបត្ររង និងបរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦។
អាហារូបករណ៍នេះត្រូវបានផ្តល់ជូនទាំងតាមប្រព័ន្ធប្រឡង និងមិនប្រឡង ដើម្បីបើកឱកាសអប់រំដល់យុវជនកម្ពុជា ឲ្យទទួលបានចំណេះដឹង និងជំនាញក្នុងវិស័យនានា។
សម្រាប់ការទទួលពាក្យ នឹងចាប់ផ្ដើមពីថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២៥ តទៅ។
ដោយ៖ ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ







