(ភ្នំពេញ)៖ ក្រសួងការពារជាតិ បានប្រកាសជូនសាធារណជនថា មានការបង្កើត គណនីក្លែងក្លាយ នៅលើបណ្តាញសង្គម Facebook និង Telegram ដែលមិនមែនជាគណនីផ្លូវការរបស់ក្រសួង។
ក្នុងឱកាសនេះ ក្រសួងការពារជាតិ បានអំពាវនាវដល់អ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ មិនឱ្យឆ្លៀតឱកាសប្រើប្រាស់ ឬកេងប្រវ័ញ្ចពីប្រជាពលរដ្ឋឡើយ។
ក្រសួងការពារជាតិ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ត្រូវត្រួតពិនិត្យប្រភពព័ត៌មានពិតប្រាកដពីគណនីផ្លូវការ របស់ក្រសួងការពារជាតិ។
ដោយ៖ ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ







