跳至正文
西哈努克省电视台 · 官方网站
登录

អ្នកឧកញ៉ា ទៀ វិចិត្រ បកស្រាយទៅកាន់មតិចោទប្រកាន់ថា ស្ថានីយប្រេងឥន្ធនៈ PEACE នៅបន្តនាំចូលប្រេងពីថៃ

历史原文 · 暂无当前语言译文

អ្នកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន ជីធីវីសុី គ្រុប នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥នេះ បានចេញមកបកស្រាយ និងបញ្ជាក់យ៉ាងច្បាស់ថា ស្ថានីយប្រេងឥន្ធនៈ Peace Petroleum Cambodia ពុំបាននាំចូលប្រេងពីប្រទេសថៃនោះទេ ពោលគឺក្រុមហ៊ុន បាននិងកំពុងដំណើរការនាំចូលប្រេងពីក្រុមហ៊ុនសហរដ្ឋអាមេរិក។

នៅលើទំព័រហ្វេសប៊ុក នាព្រឹកថ្ងៃសៅរ៍នេះ អ្នកឧកញ៉ា ទៀ វិចិត្រ បានបកស្រាយរឿង Peace Petroleum Cambodia ដូចខាងក្រោម៖ 

-អ្នកធ្វើ: ពេលមានការប្រមាថធ្ងន់ៗពីពួកសៀម គ្នាខំរើបម្រាស់ ទាំងផ្លូវច្បាប់ និងពេលវេលា ដើម្បីដូរឈ្មោះថ្មីទៅ PEACE !!

-អ្នកទើស: យូមេស! ដូរតែឈ្មោះតែគ្រប់យ៉ាងដដែលហ្នឹងហី! ជាពិសេសសាំងយកមកពីថៃដដែលហ្នឹងហី ! ខ្លះទៀត សាំងយកមកពីណា? ចង់បង្វួកខួរក្បាលខ្មែរមែន? 

-ភ្លេចគិត: ក្រែងរាជរដ្ឋាភិបាលចេញបម្រាមហើយតាស ថាសាំងមិនអនុញ្ញាតអោយយកមកពីថៃ! 

-អ្នកធ្វើ: គ្នាខំរើសដៃគូសហការណ៍នាំប្រេងដែលល្អ និងទុកចិត្តបាន គឺសាំងមកពីសហរដ្ឋអាមេរិក! ដោយបានប្រជុំ និងផែនការច្បាស់លាស់! 

-អ្នកទើស: គ្រាន់តែប្រជុំហ្នឹង ចុះសាំងយកមកពីណា! គ្រាន់តែមានផែនការហ្នឹង ចឹងសាំងយកមកពីណា? 

-ភ្លេចគិត: ទាំង ៣៥ សាខារបស់ PEACE ពេលដែលសាំងអស់ស្តុកភ្លាម គឺប្រកាស់ផ្អាកផ្គត់ផ្គង់ដល់អតិថិជនភ្លាម

-អ្នកធ្វើ: ក្រោយប្រកាសផ្អាក! សាំងដំបូងពីសហរដ្ឋអាមេរិក បានមកដល់ ហើយក៏បានផ្គត់តាមស្ថានីយ៍នីមួយៗរបស់ PEACE ហើយក៏មានការប្រកាសតាមស្ថានីយ៍នីមួយៗផងដែរ!

-អ្នកទើស: ដូរតែផ្លាកសញ្ញាឈ្មោះ តែសាំងយកមកពីថៃដដែល ! សង្ស័យយកប្រេងពីថៃដដែលទេ ។ល។

-ភ្លេចគិត: ចុះអត់មើលគេប្រកាសទេហី ឬក៏អត់ចេះអានអក្សរ! 

អ្នកឧកញ៉ា ទៀ វិចិត្រ បានបន្តថា ឯណាពាក្យថា ខ្មែរស្រឡាញ់ខ្មែរ ខ្មែរលើកទឹកចិត្តខ្មែរ។ គ្នាមិនធ្វើ ថាគ្នាមិនធ្វើ ដល់ពេលគ្នាខំរើបម្រាស់ធ្វើ បែជាថា សង្ស័យនេះ សង្ស័យនោះ ហើយថាគេនេះបង្វួកខួរក្បាលខ្មែរ។ ចុះចំណែកអ្នកទើសនេះ មិនបំបាក់ទឹកចិត្ត និងចូលរួមជាមួយពួកអាសៀមនឹងទេ? 

អ្នកឧកញ៉ា អគ្គនាយក បានបន្ថែមបែបនេះថា «មិនយូរទេ ពេលដែលគ្រប់យ៉ាងត្រូវបានបកស្រាយ អ្នកទើស ចាប់ផ្តើមនិយាយថា អូ! ចឹង ចឹងមក គេលែងសង្ស័យហា! ចង់សួរលោកថា ផ្តើមអាជីវកម្មមួយៗ ទម្រាំតែរួចរាល់ បើនៅក្នុងស្រុក ពីស្ថាប័នមួយទៅស្ថាប័នមួយ តិចបំផុត ពី១ខែ២ខែដែរ ចុះទម្រាំអជីវកម្មអន្តរជាតិទៀត តើត្រូវការពេលប៉ុន្មាន?»

ជាចុងក្រោយ អ្នកឧកញ៉ា ទៀ វិចិត្រ សំណូមពរដល់បងប្អូនខ្មែរទាំងអស់ សូមមេត្តាបើកចិត្ត និងលើកទឹកចិត្តដល់ក្រុមហ៊ុនខ្មែរថ្មី PEACE ផង ហើយបើអាចទុកពេលឱ្យក្រុមការងារក្រុមហ៊ុនថ្មីនេះ រយៈពេល ៣ខែ នោះស្ថានីយ PEACE នឹងអាចលាតត្រដាងគ្រប់យ៉ាងបាន៕ 

ដោយ៖ ចិន្តា ទីទិ

评论

正在加载评论…