ក្រសួងការពារជាតិ បានប្រកាសជម្រាបជូនសាធារណជនអំពីគណនីក្លែងក្លាយចំនួនពីរ ដែលបានប្រើប្រាស់ឈ្មោះពាក់ព័ន្ធនឹងយោធិន។ ក្រោយការពិនិត្យ និងទាក់ទងដោយផ្ទាល់ ក្រុមការងារបានបញ្ជាក់ថា យោធិនដែលធ្លាប់រងរបួសបានស្នើសុំជំនួយមុននេះ បច្ចុប្បន្នមិនមានការស្នើសុំបន្តទៀតឡើយ។
ក្រសួងការពារជាតិ សន្និដ្ឋានថា គណនីទាំងពីរដែលត្រូវបានរាយការណ៍ គឺជាគណនីក្លែងក្លាយ និងបង្កើតឡើងដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។
ដោយហេតុនេះ ក្រសួងការពារជាតិ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ឱ្យប្រុងប្រយ័ត្ន និងត្រួតពិនិត្យប្រភពព័ត៌មានត្រឹមត្រូវតាមរយៈគណនីផ្លូវការ របស់ក្រសួងការពារជាតិ។
ដោយ៖ ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ

