跳至正文
西哈努克省电视台 · 官方网站
登录

សមាគមន៍អ្នកជិះកងដើម្បីសុខភាពនិងការអភិវឌ្ឍ៖វីដេអូបានបង្ហោះឃើញអ្នកជិះកង់២ឬ៣នាក់ជាវីដេអូមួយជ្រុងប៉ុណ្ណោះ

历史原文 · 暂无当前语言译文

ទំព័រហ្វេសប៊ុក PVN NEWS ចុះផ្សាយថា «ហាត់ប្រាណឯកជនខ្លួនឯង ពុលនឹងអំនួត ឆ្កួតនឹងអំណាចបែរជាយករថយន្តរដ្ឋប្រេងរដ្ឋទៅហែរហម ខុសគោលការណ៍ស្ថាប័នទៅវិញ»។ ជុំវិញនឹងករណីនេះ សមាគមអ្នកជិះកង់ដើម្បីសុខភាព និងការអភិវឌ្ឍ បានចេញមកបញ្ជាក់យ៉ាងច្បាស់ៗថា វីដេអូដែលបានបង្ហោះ ឃើញមានអ្នកជិះកង់តែ ២ឬ៣នាក់ជាវីដេអូមួយជ្រុងតែប៉ុណ្ណោះ។

តាមលិខិតបំភ្លឺព័ត៌មាន បានបញ្ជាក់បន្ថែមថា៖ «ចំពោះការចុះផ្សាយថា «ដើម្បីសុវត្ថិភាពពេលជិះកង់ហាត់ប្រាណ គួតែយករថយន្តសារ៉ែន បើកនាំផ្លូវបែបនេះទើបបាន» សមាគម បញ្ជាក់ថា គ្រប់ការជិះកង់ហាត់ប្រាណ សមាគមមិនបានស្នើសុំឱ្យមានរថយន្តសារ៉ែនបើកនាំផ្លូវការពារសុវត្ថិភាពគ្រប់ពេលនោះទេ គឺនៅពេលដែលមានកម្មវិធីជិះកង់លក្ខណៈមនុស្សធម៌ ឬទ្រង់ទ្រាយធំមានសមាជិកជិះកង់ច្រើន ក្នុងរយៈពេលចម្ងាយឆ្ងាយ និងនៅពេលព្រឹកទាបភ្លឺ ទើបសមាគមស្នើសុំអន្តរាគមន៍ពីសមត្ថកិច្ច ដើម្បីចរាចរណ៍តែប៉ុណ្ណោះ»។

សមាគមអ្នកជិះកង់ដើម្បីសុខភាព និងការអភិវឌ្ឍ ត្រូវបានបង្កើតឡើងស្របតាមច្បាប់ បានចុះបញ្ជី សមាគមនៅក្រសួងមហាផ្ទៃ និងបានទទួលស្គាល់ដោយប្រកាសលេខ ៥៦៥១ ចុះថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ របស់ក្រសួងមហាផ្ទៃ គោលបំណងដើម្បីកៀគរ និងលើកទឹកចិត្តប្រជាពលរដ្ឋ មន្ត្រីរាជការដែលស្រលាញ់សុខភាព ដោយការជិះកង់ហាត់ប្រាណ និងធ្វើការងារសង្គមមួយចំនួន ដែលមានសមាជិកទាំងអស់ប្រមាណ ៣០០នាក់ ព្រមទាំងមានឯកសណ្ឋានសមាគមត្រឹមត្រូវ ដោយពីថ្ងៃចន្ទ ដល់ថ្ងៃសៅរ៍ មានឯកសណ្ឋានពណ៌ លឿង និងនៅថ្ងៃអាទិត្យ មានឯកសណ្ឋានពណ៌ក្រហម៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…