កម្លាំងចម្រុះនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចេញល្បាតចល័តចុះការពារ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកលេងកម្សាន្តនៅក្នុងខេត្តព្រះសីហនុ នាថ្ងៃបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥។
ការចុះល្បាតការពារសុវត្ថិភាពជូនពលរដ្ឋ និងភ្ញៀវទេសចរ បានធ្វើឡើងដោយអនុវត្តតាមអនុសាសន៍របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលបង្ហាញរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ។
ភ្ញៀវទេសចរមកលេងខេត្តព្រះសីហនុមានចំនួន៧៧.៤៧៤នាក់ កើនឡើង៣២,៧២%ក្នុងឱកាសបុណ្យភ្ជុំបិណ្យនាថ្ងៃទី២២ ខែកញ្ញា។ ក្នុងនោះ មានភ្ញៀវទេសចរជាតិ ៧៥.៦២៩នាក់ កើនឡើង៣៣,៤៩% និងភ្ញៀវបរទេស ១.៨៤៥នាក់ កើនឡើង៧,៣៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមលោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ។
លើសពីនេះ រដ្ឋបាលខេត្តព្រះសីហនុ បានប្រកាសស្វាគមន៍សម្រាប់ដំណើរកម្សាន្តរបស់ភ្ញៀវទេសចរមកកាន់ខេត្តព្រះសីហនុផងដែរ៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

























