跳至正文
西哈努克省电视台 · 官方网站
登录

កម្ពុជាឆ្លើយតបដែលថៃថាអ្នកភូមិព្រៃចាន់បានទន្ទ្រានចូលដីថៃធ្វើការតវ៉ា

历史原文 · 暂无当前语言译文

摘要

ក្រសួងការបរទេសកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ឆ្លើយតបនឹងការអះអាងរបស់ភាគីថៃដែលថា អ្នកភូមិព្រៃចាន់កម្ពុជា បានទន្ទ្រានចូលទឹកដីថៃធ្វើការតវ៉ា។ ជុំវិញនឹងករណីនេះ ក្រសួងការបរទេសបញ្ជាក់ថា ការតវ៉ារបស់អ្នកភូមិកម្ពុជា គឺជាការឆ្លើយតបត្រឹមត្រូវចំពោះការរំលោភបំពានលើទ្រព្យសម្បត្តិ និងផ្ទះសម្បែងរបស់ពួកគេ ជាមួយនឹងលួសបន្លាឡោមព័ទ្ធភូមិ និងរបាំងបិទផ្លូវចូលផ្ទះ និងដីស្រែចម្ការរបស់ពួកគេ ហើយថៃមិនអាចទាមទារអធិបតេយ្យ ឬអនុវត្តច្បាប់ក្នុងស្រុករបស់ខ្លួនចំពោះសហគមន៍រស់នៅក្នុងតំបន

ក្រសួងការបរទេសកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ឆ្លើយតបនឹងការអះអាងរបស់ភាគីថៃដែលថា អ្នកភូមិព្រៃចាន់កម្ពុជា បានទន្ទ្រានចូលទឹកដីថៃធ្វើការតវ៉ា។ ជុំវិញនឹងករណីនេះ ក្រសួងការបរទេសបញ្ជាក់ថា ការតវ៉ារបស់អ្នកភូមិកម្ពុជា គឺជាការឆ្លើយតបត្រឹមត្រូវចំពោះការរំលោភបំពានលើទ្រព្យសម្បត្តិ និងផ្ទះសម្បែងរបស់ពួកគេ ជាមួយនឹងលួសបន្លាឡោមព័ទ្ធភូមិ និងរបាំងបិទផ្លូវចូលផ្ទះ និងដីស្រែចម្ការរបស់ពួកគេ ហើយថៃមិនអាចទាមទារអធិបតេយ្យ ឬអនុវត្តច្បាប់ក្នុងស្រុករបស់ខ្លួនចំពោះសហគមន៍រស់នៅក្នុងតំបន់មិនទាន់មានការកំណត់ខណ្ឌសីមាព្រំដែនរួចរាល់នោះទេ។

បើតាមលិខិតរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បញ្ជាក់ថា ប្រទេសថៃមិនអាចទាមទារអធិបតេយ្យ ឬអនុវត្តច្បាប់ក្នុងស្រុករបស់ខ្លួនចំពោះសហគមន៍រស់នៅក្នុងតំបន់មិនទាន់មានការកំណត់ខណ្ឌសីមាព្រំដែនរួចរាល់ជាផ្លូវការនោះទេ ពិសេសនៅក្នុងអំឡុងពេលបទឈប់បាញ់ ដែលភាគីទាំងពីរ បានឯកភាពរក្សាឱ្យនៅឋិតថេរ ដោយមិនធ្វើសកម្មភាពបង្កហេតុ។ ពេលវេលានៃការអនុវត្តច្បាប់ថៃទាំងខុសក្រិតក្រមនេះ គឺជារឿងគួរឱ្យបារម្ភជាខ្លាំង។ ជាការចាំបាច់ ដែលត្រូវបញ្ជាក់ផងដែរថា សហគមន៍ខ្មែរបានរស់នៅលើដីនៅក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ខេត្ត បន្ទាយមានជ័យ នៃប្រទេសកម្ពុជា តាំងពីយូរយារណាស់មកហើយ គឺមុនពេលអនុស្សរណៈនៃការ យោគយល់គ្នាស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ ត្រូវបានចុះហត្ថលេខានៅឆ្នាំ ២០០០ (MOU 2000)។ យោងតាមអនុស្សរណៈនៃការយោគយល់គ្នានេះ ភាគីទាំងសងខាងបាន ឯកភាពរក្សាស្ថានភាពដដែល រហូតដល់ការងារខណ្ឌសីមាព្រំដែនត្រូវបានបញ្ចប់។ លក្ខខណ្ឌយោង ឆ្នាំ២០០៣ ស្តីពីកិច្ចការនេះចែងថា ការកំណត់ខណ្ឌសីមាព្រំដែនត្រូវឆ្លងប្រាំដំណាក់កាលទើបចប់។

ក្រសួងការបរទេសកម្ពុជា បញ្ជាក់បន្ថែមថា ការតវ៉ារបស់អ្នកភូមិកម្ពុជា គឺជាការឆ្លើយតបត្រឹមត្រូវចំពោះការរំលោភបំពានលើទ្រព្យ សម្បត្តិ និងផ្ទះសម្បែងរបស់ពួកគេ ជាមួយនឹងលួសបន្លាឡោមព័ទ្ធភូមិ និងរបាំងបិទផ្លូវចូលផ្ទះ និង ដីស្រែចម្ការរបស់ពួកគេ។ គួរបញ្ជាក់ផងដែរថា ក្រុមការងារបច្ចេកទេសនៃប្រទេសទាំងពីរបានឯកកាន គ្នារលើទីតាំងបង្គោលព្រំដែនលេខ៤៣ ប៉ុន្តែមិនទាន់បានឯកភាពគ្នាលើទីតាំងបង្គោលព្រំដែនលេខ៤២ ដែលមានភូមិព្រៃចាន់ស្ថិតនៅចន្លោះនោះទេ។ ដូច្នេះ វាជារឿងបំភ្លៃបំភ័ន្តយ៉ាងជាក់ស្តដែលមានការ ចេញផ្សាយនូវផែនទីផ្តល់ព័ត៌មាន បង្ហាញនូវគំនូសខ្សែបន្ទាត់ព្រំដែនលាតសន្ធឹងបង្គោលព្រំដែនលេខ៤៣ ដល់បង្គោលលេខ៤២ ដើម្បីធ្វើជាទឡ្ហីករណ៏សំអាងថាឧប្បត្តិហេតុហិង្សាលើបាតករបានកើតឡើងនៅក្នុងទឹកដីថៃ។

«សូម្បីតែតាមបន្ទាត់ត្រង់ភូសក្រៅផ្លូវការមិនត្រឹមត្រូវ ដូចឃើញនៅក្នុងផែនទីផ្តល់ព័ត៌មាន ដែលបង្ហាញដោយភាគីថៃនេះ នៅលើដីជាក់ស្តែងគឺមានជនជាតិថៃបានកាន់កាប់ និងធ្វើស្រែចម្ការ អស់ជាច្រើនឆ្នាំលើផ្ទៃដីជាច្រើនហិកតា ដែលស្ថិតនៅហួសខ្សែព្រំដែនចូលមកខាងកម្ពុជា។ ដូច្នេះ ពិចារណាលើភាពស្មុគស្មាញនៃបញ្ហាលើកំណាត់ព្រំដែននេះ កម្ពុជាបានអំពាវនាវឱ្យភាគីថែរដោះស្រាយ បញ្ហាតំបន់ជម្លោះនេះតាមរយៈគណៈកម្មការព្រំដែនចម្រុះ (JBC) ប្រទេសទាំងពីរ ជាជាងការប៉ុនប៉ង អនុវត្តច្បាប់ថៃ និងទាមទារអធិបតេយ្យ រួមទាំងតាមរយៈការប្រើកម្លាំងបណ្តេញអ្នកភូមិកម្ពុជា»។ នេះបើតាមការបញ្ជាក់បន្ថែមពីក្រសួងការបរទេសកម្ពុជា។

ក្រសួង សូមរំលថា ក្នុងក្របខណ្ឌនៃអនុស្សារណៈយោគយល់គ្នាឆ្នាំ ២០០០ កម្ពុជា បានធ្វើការតវ៉ាផ្លូវការជាច្រើនដងទៅភាគីថៃ ដោយស្នើសុំឱ្យមានការកែតម្រូវនៅតំបន់ដែលមានរំលោក បំពានព្រំដែនចូលមកខាងកម្ពុជា ប៉ុន្តែមិនមានលទ្ធផលអ្វីឡើយ។ ភាពតានតឹងនាពេលបច្ចុប្បន្ននេះ បង្ហាញពីតម្រូវការបន្ទាន់សម្រាប់ភាគីទាំងពីរក្នុងការលើកទឹកចិត្តគណៈកម្មការព្រំដែនចម្រុះឱ្យផ្តល់អាទិភាព និងពន្លឿនការបញ្ចប់កិច្ចការខណ្ឌសីមាលើកំណាត់ព្រំដែននេះ ដោយស្របពេលគ្នានេះ រក្សាបាននូវបរិយាកាសអំណោយផលសម្រាប់ឱ្យគណៈកម្មការព្រំដែនចម្រុះបន្តការងារ ស្របតាម អនុស្សារណៈយោគយល់គ្នាឆ្នាំ ២០០០ ។

កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះលក្ខខណ្ឌបទឈប់បាញ់ ដូចដែល បានកត់ត្រាក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ កាលពីថ្ងៃទី៧ ខែសីហា និងថ្ងៃទី១០ ខែកញ្ញា និងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ ក្នុងខែសីហា ឆ្នាំ២០២៥។ កម្ពុជាសង្ឃឹមថា ភាគីថៃក៏ប្រកាន់ខ្ជាប់ដោយសុទ្ធចិត្តផងដែរនូវលក្ខខណ្ឌឈប់បាញ់ ដូចដែលបានអះអាង និងតាមរយៈ ការបញ្ឈប់នូវផែនការបណ្តេញប្រជាជនរាប់រយគ្រួសារចេញផ្ទះសម្បែង និងដីធ្លីដែលគេបានរស់នៅ អស់ជាច្រើនទស្សវត្សរ៍មកហើយ ហើយអនុញ្ញាតឱ្យអ្នកដែលត្រូវបានបណ្តេញចេញរួចហើយត្រឡប់ ទៅភូមិដ្ឋាន និងដីរបស់ពួកគេវិញ ដោយសូមអត់ធ្មត់រង់ចាំគណៈកម្មការព្រំដែនចម្រុះធ្វើការបញ្ចប់លើ កិច្ចការខណ្ឌសីមាំព្រំដែន។

រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាស្វែងរកដំណោះស្រាយប្រកបដោយដោយស្មារតីមេត្រីភាពចំពោះ រាល់ទំនាស់ព្រំដែនជាមួយប្រទេសថៃ ក៏ដូចជាប្រទេសជិតខាងទាំងអស់ តាមរយៈមធ្យោបាយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ទន្ទឹមនឹងការប្តេជ្ញាចិត្តរក្សាជំហរជាគោលការណ៍របស់ខ្លួនថា ព្រំដែនមិនត្រូវ ផ្លាស់ប្តូរដោយកម្លាំងនោះឡើយ៕


ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…