跳至正文
西哈努克省电视台 · 官方网站
登录

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានលើកឡើងថា សន្តិភាពគឺជាមូលដ្ឋាននៃការអភិវឌ្ឍន៍របស់ប្រទេសជាតិ

历史原文 · 暂无当前语言译文

摘要

ខេត្តព្រះសីហនុ ៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានលើកឡើងថា សន្តិភាពគឺជាមូលដ្ឋាននៃការអភិវឌ្ឍន៍របស់ប្រទេសជាតិដូចនេះហើយទើបថ្នាក់ដឹកនាំប្រទេសកម្ពុជារកគ្រប់វិធីដោះស្រាយជម្លោះព្រំដែន កម្ពុជា ថៃ ដោយសន្តិវិធី ឯកឧត្តម អភិបាលខេត្តបានមានប្រសាសន៍ដូចនេះក្នុងឱកាសទទួលជំនួបសម្តែងការគួរសមជាមួយគណៈប្រតិភូ នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយ លោក តៅ មីនលន់ TAO Minglun អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជន ខេត្តអានហួយ នៅព្រឹកថ្ងៃទី២៤ ខែ

ខេត្តព្រះសីហនុ ៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានលើកឡើងថា សន្តិភាពគឺជាមូលដ្ឋាននៃការអភិវឌ្ឍន៍របស់ប្រទេសជាតិដូចនេះហើយទើបថ្នាក់ដឹកនាំប្រទេសកម្ពុជារកគ្រប់វិធីដោះស្រាយជម្លោះព្រំដែន កម្ពុជា ថៃ ដោយសន្តិវិធី ឯកឧត្តម អភិបាលខេត្តបានមានប្រសាសន៍ដូចនេះក្នុងឱកាសទទួលជំនួបសម្តែងការគួរសមជាមួយគណៈប្រតិភូ នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយ លោក តៅ មីនលន់ TAO Minglun អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជន ខេត្តអានហួយ នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ ។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍ ប្រធានគណ:ប្រតិភូ បានមកទស្សនកិច្ចខេត្តព្រះសីហនុ ដែលជាខួបលើកទី៦៧ នៃចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងប្រទេសចិន និងថ្លែងអំណគុណឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន ជួយសម្របសម្រួលមានបទឈប់បាញ់រវាងកម្ពុជា ថៃ ក៏ប៉ុន្តែភាគីថៃនៅតែបន្តបង្កមកលើកម្ពុជាជាបន្តបន្ទាប់ តែភាគីកម្ពុជា នៅតែប្រកាន់យកនូវបទឈប់បាញ់ ។

ឯកឧត្តម អភិបាលខេត្តក៏បានជម្រាបជូនពីសក្តានុពល និងភូមិសាស្ត្រខេត្តព្រះសីហនុ  ស្ថិតនៅភាគនិរតី នៃប្រទេសកម្ពុជា មាន កោះតូចធំ៣២ ឆ្នេរសមុទ្រវែង មានជីវ:ច ម្រុះគ្រប់ប្រភេទ សម្រាប់ការអភិវឌ្ឍន៍លើវិស័យមួយចំនួនមានដូចជា ឧស្សាហកម្ម ពាណិជ្ជកម្ម កសិកម្ម ទេសចរណ៍ ដែលជាគោលដៅអភិវឌ្ឍន៍ និងមានភ្ញៀវទេសចរមកលែងច្រើន។ រាជរដ្ឋាភិបាលបានប្រសិទ្ធនាមថា "ជាតារារះ នាទិសនារតី" ខេត្តព្រះសីហនុ មានសក្តានុពលលើវិស័យដឹកជញ្ជូនមានដូចជា ផ្លូវទឹក ផ្លូវគោក ផ្លូវដែក ផ្លូវអាកាស និងផ្លូវល្បឿនលឿន ក្នុងការធ្វើដំណើរនិងដឹកជញ្ជូនមានភាពងាយស្រួល ។ មិនតែប៉ុណ្ណោះខេត្តព្រះសីហនុក៍មានកំពង់ផែទឹកជ្រៅជាងគេរបស់ប្រទេសកម្ពុជា ដែលអាចឲ្យនាវាតូច ធំ គ្រប់ប្រភេទចូលចតនិងដឹកទំនិញមានភាពងាយស្រួលទៅកាន់បណ្តាប្រទេសទូទាំងពិភពលោក។

ឯកឧត្តម អភិបាលខេត្តបញ្ជាក់ថា បច្ចុប្បន្នរាជរដ្ឋាភិបាលបានរៀបចំផែនការមេ អភិវឌ្ឍន៍ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង រួមមានតំបន់ឧស្សាហកម្ម ពាណិជ្ជកម្ម .ទីក្រុងសមាហរណ្មកម្ម ពាណិជ្ជកម្ម ហិរញ្ញវត្ថុអន្តរជាតិ .ទេសចរណ៍ តំបន់កោះ .តំបន់កសិកម្ម ទន្ទឹមនោះខេត្តព្រះសីហនុនូវខ្វះដៃគូរអភិវឌ្ឍន៍។

ជាមួយគ្នានោះដែរឯកឧត្តម អភិបាលខេត្តស្នើដល់គណៈប្រតិភូខេត្តអានហួយ ជួយផ្សព្វផ្សាយដល់អ្នកវិនិយោគគិន មកធ្វើការវិនិយោគនៅខេត្តព្រះសីហនុ ហើយរដ្ឋបាលខេត្ត និងស្វាគមន៍គាំទ្រអ្នកវិនិយោគខេត្តអានហួយ ក៏ដូចអ្នកវិនិយោគមកពីប្រទេសចិន។

លោក TAO Minglun អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជន ខេត្តអានហួយ បានថ្លែងអំណគុណ ការចូលជួបសម្តែងការគួរសម និងដំណើរទស្សនកិច្ចខេត្តព្រះសីហនុ ប្រទេសចិន និងកម្ពុជា ជាប្រទេសជិតខាងគ្នា អាចនិយាយបានថា ជាមិត្តដែកថែប ដោយប៉ុន្មានឆ្នាំចុងក្រោយថ្នាក់ដឹកនាំប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការល្អ ទាំង ទំនាក់ទំនងការទូត និងការផ្លាស់ប្រជាជន ហើយឆ្នាំនេះជាឆ្នាំធ្វើការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមក ។ ព្រមទាំងបានថ្លែងអំណគុណឯកឧត្តម អភិបាលខេត្តព្រះសីហនុ បានទៅធ្វើទស្សកិច្ចនៅខេត្តអានហួយ ជាទីក្រុងមេត្រីភាពកាន់តែស៊ីជម្រៅ ខេត្តព្រះសីហនុជាទីក្រុងមាត់សមុទ្រស្រស់ស្អាតមានធនធានសម្បូរបែប ការអភិវឌ្ឍន៍ខ្លាំង ត្រចេះត្រចង់ ក្រោមការដឹកនាំរបស់ឯកឧត្តម អភិបាលខេត្តធ្វើឲ្យខេត្តមានការអភិវឌ្ឍន៍រីកចម្រើន។

លោកប្រធានប្រតិភូក៏បានលើកឡើងពីសក្តានុពលនិងការអភិវឌ្ឍន៍របស់ខេត្តអានហួយ រួមមានផ្នែកឧស្សាហកម្ម បច្ចេកវិទ្យា គ្រឿងអេឡិចត្រូនិច្ច និងទេសចរណ៍ ហើយការអភិវឌ្ឍរវាងខេត្តទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិឲ្យកាន់តែល្អទ្វេឡើង និងធ្វើការផ្លាស់ប្តូទស្សនកិច្ចនៃខេត្តទាំងពីរ កាន់តែស៊ីជម្រៅ ការផ្លាស់ប្តូរប្រជាពលរដ្ឋ វប្បធម៌  ហើយខេត្តអានហួយគាំទ្រឲ្យអ្នកវិនិយោគមកកាន់ខេត្តព្រះសីហនុ សង្ឃឹមថា យើងនឹងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ សុខាភិបាល ទេសចរណ៍ និងវិនិយោគ ដែលជាមូលដ្ឋានគ្រឹះផងដែរ ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ប៉ៃ សុឃីម

评论

正在加载评论…