跳至正文
西哈努克省电视台 · 官方网站
登录

ក្រសួងការពារជាតិ៖ ផែនទីឯកតោភាគីរបស់ថៃ បង្ហាញការកាន់កាប់ទឹកដីកម្ពុជានៅភូមិព្រៃចាន់

历史原文 · 暂无当前语言译文

(ភ្នំពេញ)៖ ផែនទីឯកតោភាគីរបស់ប្រទេសថៃ ដែលបង្ហាញតាមរយៈរូបភាពផ្កាយរណប និងបានផ្សព្វផ្សាយដោយកងទ័ពថៃ បានបង្ហាញពីការកាន់កាប់ និងប្រើប្រាស់ទឹកដីកម្ពុជាផ្នែកខ្លះនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

យោងតាមផែនទីនោះ ក្រៅពីតំបន់ជម្លោះ ក៏មានការកាន់កាប់ដោយពលរដ្ឋថៃលើដីធ្លីរបស់កម្ពុជា។ ទោះជាយ៉ាងណា អាជ្ញាធរកម្ពុជាបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តដោះស្រាយបញ្ហាព្រំដែនតាមសន្តិវិធី ជាពិសេសតាមរយៈកិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះ (JBC) ជាមួយប្រទេសថៃ។

ផ្ទុយទៅវិញ កងទ័ពថៃ និងរដ្ឋបាលខេត្តស្រះកែវបានប្រើប្រាស់ផែនទីឯកតោភាគី ដើម្បីទាមទារទឹកដី និងអនុវត្តសកម្មភាពជាច្រើន រួមទាំងដំឡើងរបងលួសបន្លា ដាក់កង់ឡាន និងបង្ខំឱ្យពលរដ្ឋកម្ពុជាចាកចេញពីភូមិព្រៃចាន់ និងភូមិជោគជ័យ។ សកម្មភាពទាំងនេះ ត្រូវបានចាត់ទុកថាជាការរំលោភលើអធិបតេយ្យភាពរបស់កម្ពុជា។

ក្នុងសេចក្តីបំភ្លឺរបស់ក្រសួងការពារជាតិ ឧត្តមសេនីយ៍ទោ ឆេង ឃុន នាយករងនាយកដ្ឋានភូមិសាស្ត្រ បានលើកឡើងថា ទោះបីជាផែនទីរូបភាពផ្កាយរណបរបស់ថៃ គូសបន្ទាត់ព្រំដែនមិនផ្លូវការពីបង្គោលព្រំដែនលេខ ៤២-៤៣ ក៏ដោយ ប៉ុន្តែការស៊ើបអង្កេតនៅក្នុងតំបន់បានបញ្ជាក់យ៉ាងច្បាស់ថា ពលរដ្ឋថៃកំពុងកាន់កាប់ និងប្រើប្រាស់ទឹកដីរបស់កម្ពុជាពិតប្រាកដ។

លោកបានបន្ថែមថា អាជ្ញាធរថៃកំពុងអនុវត្ត «ស្តង់ដារពីរ» ក្នុងបញ្ហានេះ។ «យោធាថៃ និងអាជ្ញាធរថៃ តែងតែប្រើផែនទីឯកតោភាគី ដើម្បីបង្ហាញតែការទន្ទ្រានរបស់ពលរដ្ឋកម្ពុជាចូលទៅកាន់ទឹកដីថៃ ប៉ុន្តែពុំបង្ហាញពីការរំលោភរបស់ពលរដ្ឋ និងទាហានថៃចូលក្នុងទឹកដីកម្ពុជាសោះឡើយ» លោកបានលើកសង្កត់។

ដោយ៖ ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ

评论

正在加载评论…