跳至正文
西哈努克省电视台 · 官方网站
登录

អគ្គបញ្ជាការដ្ឋានទាត់ចោលព័ត៌មានគឹម សុខបង្ហោះថារដ្ឋាភិបាលកម្ពុជាទុកចោលសពយុទ្ធជនសមរភូមិមុខពេញព្រៃមិនយកមកធ្វើបុណ្យ

历史原文 · 暂无当前语言译文

លោក គឹម សុខ បានបង្ហោះសារលើផេកផ្លូវការថា៖ «រាជរដ្ឋាភិបាលកម្ពុជា ទុកចោលសពយុទ្ធជនសមរភូមិមុខពេញព្រៃ មិនយកមកធ្វើបុណ្យ ហើយអាជ្ញាធរសម្លុតគ្រួសារយុទ្ធជនមិនឱ្យនិយាយសួររកយុទ្ធជនជាសមាជិកគ្រួសារទៀតផង»។ ជុំវិញនឹងករណីនេះ អគ្គបញ្ជាការដ្ឋាន នៅថ្ងៃទី២៥ កញ្ញានេះ បានចេញលិខិតបដិសេធទាំងស្រុង និងថ្កោលទោសដាច់អហង្ការចំពោះការផ្សព្វផ្សាយព័ត៌មានបំភ្លៃបំផ្លើសការពិតរបស់បុគ្គលនេះ និងចាត់ទុកការផ្សព្វផ្សាយបែបនេះ ជាទង្វើក្បត់ជាតិ និងមានគោលបំណងបំបាក់ស្មារតីប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតចំពោះកងយោធពលខេមរភូមិន្ទ ក៏ដូចជាប្រទេសជាតិ និងប្រជាជនខ្មែរ ដែលកំពុងរងគ្រោះពីការរំលោភបំពានមកលើបូរណភាពទឹកដីកម្ពុជា។

តាមលិខិតបដិសេធរបស់អគ្គបញ្ជាការដ្ឋាន បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន បានយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំគ្រប់គ្រងធ្វើបុណ្យសពតាមប្រពៃណី និងផ្តល់គោលរបបប្រកបដោយកិត្តិយសខ្ពស់បំផុតចំពោះយោធិនពលីទាំងអស់ ដែលបានបូជាសាច់ស្រស់ឈាមស្រស់ក្នុងបុព្វហេតុការពារជាតិ មាតុភូមិ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…