ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានឆ្លើយតបនឹង លោក អានុទីន ឆានវីរាក់គុល (Anutin Charnvirakul) នាយករដ្ឋមន្ត្រីថៃដែលនិយាយដើម្បីប្រជាប្រិយភាពនៃអាណត្តិដ៏ខ្លីរបស់ខ្លួន កាលពិថ្ងៃពុធ ២៤ កញ្ញា ២០២៥ ក្រោយគណៈរដ្ឋមន្ត្រីស្បថចូលកាន់តំណែងរួច។
ទី១- លោកថា ថៃ មិនមានគម្រោងចរចាផ្លូវការជាមួយរដ្ឋាភិបាលកម្ពុជានោះទេ ល្គឹកណា កម្ពុជា មិនដកសព្វាវុធធុនធ្ងន់ៗចេញពីបណ្ដោយព្រំដែន។
ទី២- លោកថា នឹងបន្តបិទព្រំដែនរហូតទាល់កម្ពុជាលែងគម្រាមកំហែងសន្តិសុខថៃ។
ឯកឧត្តមបណ្ឌិត យង់ ពៅ បានឆ្លើយថា៖
ចំពោះចំណុចទី១- កម្ពុជាមិនឆោត ដោយគ្រាន់តែចង់សន្ទនាឬចរចាជាមួយចោរ ហើយទុកព្រំដែនឱ្យរងា ដែលម្តងថៃចង្អុលឱ្យកម្ពុជាដោះមីន ម្តងថៃចង្អុលឱ្យកម្ពុជាដកទ័ព ម្តងថៃចង្អុលឱ្យកម្ពុជាដកអាវុធធុនធ្ងន់។ ថៃ នៅតែយល់ច្រឡំខ្លួនឯងជាម្ចាស់ទឹកដី តាមរយៈបង្រៀនពូជសាសន៍ខ្លួនឯងឱ្យក្លាយជាពូជសាសន៍ជំងឺវង្វេងរបស់អាស៊ាន។
ចំពោះចំណុចទី២- បញ្ហាបិទឬបើកព្រំដែននេះកម្ពុជាមិនដែលនិយាយមុនឬធ្វើមុនឯណា ថៃ និយាយតែខ្លួន បិទឬបើកតែខ្លួនឯងមករហូតទេតើ។ ម្យ៉ាងទៀតថៃ ទេតើអ្នកវាយប្រហាកម្ពុជានូវសព្វាវុធធុនធ្ងន់ ក្នុងសង្គ្រាម៥ថ្ងៃ។
កម្ពុជា មានភាពចាំបាច់ការពារសេចក្តីថ្លៃថ្នូរនៃប្រជាជាតិ កម្ពុជាត្រូវការពារដែនអធិបតេយ្យខ្លួន ផ្អែកតាមសន្ធិសញ្ញា បារាំង-សៀម។ ថៃ ចង់ដេញកម្ពុជាឱ្យទៅណា?
តាមពិតលោក អានុទីន ឆានវីរាក់គុល និយាយទាំងមិនដឹងក្តី ព្រោះចង់ថែថួនប្រជាប្រិយភាពជាមួយក្រុមយោធា ដើម្បីចូលរួមបោះឆ្នោតមុខ ក្រោយអាណត្តិដ៏ខ្លីនេះបានបញ្ចប់។ កម្ពុជា មិនល្ងង់ ទៅកំដរឆាកល្ខោននយោបាយផ្ទៃក្នុងថៃ នោះទេ។
ប្រភព៖ ឯកឧត្តមបណ្ឌិត យង់ ពៅ
សម្រួល៖ ចិន្តា ទីទិ

