跳至正文
西哈努克省电视台 · 官方网站
登录

ជើងហោះហើរដំបូងពីទីក្រុងស៊ិនជិន ប្រទេសចិន បានចុះចតដោយជោគជ័យនៅអាកាសយានដ្ឋានខេត្តព្រះសីហនុ

历史原文 · 暂无当前语言译文

摘要

(ខេត្តព្រះសីហនុ)៖ ជើងហោះហើរដំបូងពីទីក្រុងស៊ិនជិន (ShenZhen) នៃប្រទេសចិន ដែលបានដឹកអ្នកដំណើរ ១៤៨នាក់ បានចុះចតដោយជោគជ័យនៅអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ តាមរយៈក្រុមហ៊ុនអាកាសចរណ៍ជាតិ Cambodia Airline នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥នេះ។នាឱកាសនោះ មានការអញ្ជើញទទួលស្វាគមន៍ដោយលោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត, ឯកឧត្តម វ៉ាន់ ណូរ៉ាក់ នាយកប្រតិបត្តិអាកាសយាន្តអន្តរជាតិខេត្តព្រះសីហនុ និងប្រធានមន្ទីរពាក់ព័ន្ធនានា។លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត បានឱ្យដឹងថា លោក

(ខេត្តព្រះសីហនុ)៖ ជើងហោះហើរដំបូងពីទីក្រុងស៊ិនជិន (ShenZhen) នៃប្រទេសចិន ដែលបានដឹកអ្នកដំណើរ ១៤៨នាក់ បានចុះចតដោយជោគជ័យនៅអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ តាមរយៈក្រុមហ៊ុនអាកាសចរណ៍ជាតិ Cambodia Airline នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥នេះ។

នាឱកាសនោះ មានការអញ្ជើញទទួលស្វាគមន៍ដោយលោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត, ឯកឧត្តម វ៉ាន់ ណូរ៉ាក់ នាយកប្រតិបត្តិអាកាសយានអន្តរជាតិខេត្តព្រះសីហនុ និងប្រធានមន្ទីរពាក់ព័ន្ធនានា។

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត បានឱ្យដឹងថា លោករីករាយក្នុងការទទួលស្វាគមន៍ជើងហោះហើរលើកទី១ ដឹកអ្នកភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគភ្ជាប់ពីទីក្រុងស៊ិនជិន ប្រទេសចិន មកកាន់អាកាសយានដ្ឋានខេត្តព្រះសីហនុ បន្ទាប់ពីផ្អាកដំណើរការអំឡុងពេលជំងឺខូវីត១៩រីករាលដាលឆ្នាំ២០១៩។ 

លោកបានគូសបញ្ជាក់ថា ផ្អែកលើបរិយាកាស និងសក្តានុពលរបស់ខេត្តព្រះសីហនុ បានទាក់ទាញ់អ្នកវិនិយោគ និងទេសចរណ៍កាន់តែច្រើនទៅៗមកទស្សនាផ្ទាល់ដោយភាពជឿរជាក់ និងការផ្តល់ទំនុកចិត្តលើរដ្ឋបាលខេត្តព្រះសីហនុ។ 

ជាមួយគ្នានេះ ឯកឧត្តម វ៉ាន់ ណូរ៉ាក់ នាយកប្រតិបត្តិអាកាសយានអន្តរជាតិខេត្តព្រះសីហនុ ក៏បានលើកឡើងដែរថា ជាមោទនភាពចំពោះការកើនឡើងជើងហោះហើរ និងអ្នកដំណើរជាបន្តបន្ទាប់ដោយទំនុកចិត្តមកកាន់ទឹកដីតារារះទិសនិរតីនៃកម្ពុជា។ ឯកឧត្តម ក៏បានជូនពរភ្ញៀវទាំងអស់ជួបតែសេចក្តីសុខ និងរឿងល្អៗ ក្នុងដំណើរមួយនេះ។

សូមជម្រាបដែរថា នៅចុងខែកញ្ញានេះ នឹងមានជើងហោះត្រង់ពីទីក្រុងម៉ាកាវមកកាន់អាកាសយាន្តដ្ឋានអន្តរជាតិខេត្តព្រះសីហនុផងដែរ ដោយរំពឹងថានឹងពង្រីកជើងហោះហើរគ្រប់ទិសទីជុំវិញពិភពលោកមកកាន់ទឹកដីខេត្តព្រះសីហនុ៕

អត្ថបទ៖ ចិន្តា ទីទិ

រូបភាព៖ ទាវ វិឆាត

评论

正在加载评论…