跳至正文
西哈努克省电视台 · 官方网站
登录

ជំនន់ទឹកភ្លៀងធ្វើឱ្យកំណាត់ផ្លូវ៣ខ្សែនៅស្រុកពួក និងស្រុកជីក្រែងផ្អាកការធ្វើចរាចរណ៍

历史原文 · 暂无当前语言译文

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប បានអះអាងថា ជំនន់ទឹកភ្លៀងក្នុងភូមិសាស្រ្តខេត្តសៀមរាបកំពុងជន់ឡើងខ្លាំងធ្វើឱ្យលិចលង់ដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់មួយចំនួនក្នុងភូមិសាស្រ្តស្រុកពួក និងស្រុកជីក្រែងបង្កឱ្យមានការព្រួយបារម្ភ។ ទន្ទឹមនឹងការព្រួយបារម្ភ មន្ទីរសាធារណការខេត្ត បានជូនដំណឹងពីការផ្អាកចរាចរណ៍ចំពោះរថយនុ្តធន់ធ្ងន់លើកំណាត់ផ្លូវ៣ខ្សែ នៅក្នុងស្រុកពួក និងស្រុកជីក្រែងនោះដែរ។

កំណាត់ផ្លូវទាំងនោះរួមមាន៖ កំណាត់ផ្លូវខេត្តលេខ ២៦៧ ចន្លោះគីឡូម៉ែត្រលេខ១ដល់គីឡូម៉ែត្រលេខ៣ នៅស្រុកពួក, កំណាត់ផ្លូវខេត្តលេខ ២៦៦ ចន្លោះគីឡូម៉ែត្រលេខ៥ ដល់គីឡូម៉ែត្រលេខ៧ នៅស្រុកជីក្រែង, និងកំណាត់ផ្លូវខេត្តលេខ ២៦៥B ចន្លោះគីឡូម៉ែត្រលេខ២ដល់គីឡូម៉ែត្រលេខ៩ នៅស្រុកជីក្រែង។ ពេលវេលានៃការបើកឡើងវិញ មន្ទីរសាធារណការខេត្ត មិនបានកំណត់ជាក់លាក់នោះទេ ប៉ុន្តែថានឹងជូនដំណឹងសាជាថ្មី។

ដោយឡែក គិតត្រឹមល្ងាចថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ មានលំនៅឋានប្រជាពលរដ្ឋចំនួន ៣,៦៧១ខ្នងផ្ទះ រួមនឹងសាលារៀន មន្ទីរពេទ្យ វត្តអារាម និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត នៅក្នុងក្រុងស្រុកចំនួន១០ ស្មើនឹង ១៤៤ភូមិ ក្នុងខេត្តសៀមរាប រងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង។ នេះបើតាមមន្ទីរព័ត៌មានខេត្តសៀមរាប៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…