នៅសាលពិព័រណ៍កោះពេជ្រ (អគារ G-L) ប្រារព្ធកម្មវិធីពិព័រណ៍ផលិតផលខ្មែរក្រោមប្រធានបទ (ខ្មែរធ្វើបាន) ដើម្បីចូលរួម ជំរុញ គាំទ្រផលិតផលក្នុងស្រុក។
ផលិតផលក្នុងស្រុករាប់រយមុខមកពីគ្រប់វិស័យ បានត្រៀមរួចជាស្រេច ដើម្បីទទួលស្វាគមន៍បងប្អូនសាធារណជនមកចូលរួមទស្សនា នៅក្នុងកម្មវិធីពិព័រណ៍ថ្ងៃទី១ នេះ។
ជាមួយគ្នានេះ ក៍មានវាគ្មិនជាច្រើនរូប បានត្រៀមខ្លួន សម្រាប់វេទិកាជជែកពិភាក្សាលើប្រធានបទសំខាន់ៗ ដើម្បីផ្ដល់ចំណេះដឹង និងបទពិសោធថ្មីៗដល់អ្នកចូលរួមទាំងអស់គ្នា។
កម្មវិធីពិព័រណ៍ (ខ្មែរធ្វើបាន) ដើម្បីចូលរួម ជំរុញ គាំទ្រផលិតផលក្នុងស្រុកនេះដែរ គឺប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ២៦ ២៧ និង២៨ ខែកញ្ញា ឆ្នាំ២០២៥ ។
ដូចនេះសូមអញ្ជើញ សាធារណជនទាំងអស់ មកទទួលយកទស្សនីយភាពដ៏ត្រជាក់ភ្នែក រួមទាំងចំណេះដឹងថ្មីៗពីកម្មវិធីពិព័រណ៍ នៅសាលពិព័រណ៍កោះពេជ្រ (អគារ G-L)ទាំងអស់គ្នា៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ប៉ៃ សុឃីម








