跳至正文
西哈努克省电视台 · 官方网站
登录

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ បានចុះMOUជាមួយនាយកដ្ឋានអភិវឌ្ឍន៍នៃក្រសួងការពារជាតិ

历史原文 · 暂无当前语言译文

(ខេត្តព្រះសីហនុ)៖ នារសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥នេះ ស្ថានីយទូរទស្សន៍ KPS99 TV ខេត្តព្រះសីហនុ បានចុះអនុសរណយោគយល់គ្នា (MOU) ជាមួយនាយកដ្ឋានអភិវឌ្ឍន៍នៃក្រសួងការពារជាតិ ដើម្បីផ្សព្វផ្សាយពីសក្តានុពល និងទាក់ទាញវិនិយោគិន មកកាន់ប្រទេសកម្ពុជា។

នាឱកាសនោះ មានការអញ្ជើញចូលរួមដោយលោក Liu Xiao នាយកប្រតិបត្តិនៃស្ថានីយទូរទស្សន៍ KPS99 TV ខេត្តព្រះសីហនុ និងឯកឧត្តមឧត្តមនីយ៍ទោ អ៊ុក ហឿនពិសី នាយក នាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពារជាតិ ដែលអបដំណើរដោយគណៈប្រតិភូជាច្រើននាក់។

ឯកឧត្តមឧត្តមនីយ៍ទោ អ៊ុក ហឿនពិសី នាយក នាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពារជាតិ បានមានប្រសាសន៍ថា ឯកឧត្តមសប្បាយចិត្តដែលបានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការ ដើម្បីគៀងគរអ្នកវិនិយោគគ្រប់ទិសទី មកបន្តាក់ទុននៅកម្ពុជា ជាពិសេសនៅខេត្តព្រះសីហនុ ក្នុងគោលបំណងជម្រុញការដាំដុះកសិផល, លើកកម្ពស់ជីវភាព, បង្កើតសប្បកម្មកៃច្នៃម្ហូបអាហារ និងបណ្តុះបណ្តាលជំនាញផ្សេងៗដល់គ្រួសារកងទ័ព។

ឯកឧត្តម ជឿរជាក់យ៉ាងមុតមាំថា ស្ថានីយទូរទស្សន៍ KPS99 នឹងជួយផ្សព្វផ្សាយការពិត និងសក្តានុពលពីកម្ពុជាទៅកាន់ពិភពលោក ជាពិសេសទៅកាន់ប្រទេសចិន ដែលជាដៃគូរយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការទាក់ទាញវិនិយោគិន។

ទន្ទឹមគ្នានេះ លោក Liu Xiao នាយកប្រតិបត្តិនៃស្ថានីយទូរទស្សន៍ KPS99 ខេត្តព្រះសីហនុ ក៏បានថ្លែងឱ្យដឹងពីគោលដៅក៏ដូចជាចក្ខុវិស័យរបស់ស្ថានីយទូរទស្សន៍ថា លោកចង់បង្ហាញពីការពិតដែលជាសម្លេងផ្ទាល់ខ្លួនរបស់ខេត្តព្រះសីហនុទៅកាន់ពិភពលោក ដូចជាសក្តានុពល, ការអភិវឌ្ឍន៍, វិស័យទេសចរណ៍ និងសន្តិភាព ទៅកាន់ពិភពលោក ខណៈប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានព្យាយាមផ្សាយមិនពិត។

លោកបានគូសបញ្ជាក់ថា ចាប់តាំងពីការបើកសាកល្បងរយៈពេល៦ខែកន្លងមក លោកសង្កេតឃើញថាមានអ្នកវិនិយោគចិនជាច្រើនបានចាប់អារម្មណ៍ពីសក្តានុពល និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីក្រសួងព័ត៌មាន ជាពិសេសប្រជាជនកម្ពុជានិងចិន។

សូមជម្រាបដែរថា ស្ថានីយទូរទស្សន៍ KPS99 ខេត្តព្រះសីហនុ បាននឹងផ្សព្វផ្សាយរូបភាពពិតខេត្តព្រះសីហនុ ដើម្បីគៀងគរអ្នកវិនិយោគនិងទេសចរណ៍មកកាន់ខេត្តមួយនេះ៕

អត្ថបទ៖ ចិន្តា ទីទិ

រូបភាព៖ ទាវ វិឆាត, កែវ ដារ៉ា

评论

正在加载评论…