跳至正文
西哈努克省电视台 · 官方网站
登录

ជំនន់ទឹកភ្លៀងហូរលិចកំណាត់ផ្លូវខេត្តលេខ២៦៨អានៅស្រុកភ្នំស្រុកអាជ្ញាធរខេត្តផ្អាកចរាចរណ៍បណ្តោះអាសន្ន

历史原文 · 暂无当前语言译文

ដើម្បីថែរក្សាផ្លូវថ្នល់ ស្ពាន កុំឱ្យបាក់ស្រុត និងធានាដល់ការធ្វើចរាចរណ៍ប្រកបដោយសុវត្ថិភាពជូនប្រជាពលរដ្ឋ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០២ ខែតុលានេះ បានប្រកាសផ្អាកចរាចរណ៍បណ្តោះអាសន្នចំពោះយានយន្តដឹកជញ្ជូនធុនធំគ្រប់ប្រភេទលើកំណាត់ផ្លូវខេត្តលេខ ២៦៨អា ចាប់ពីគីឡូម៉ែត្រ១៦+០០០ (ទីរួមស្រុកភ្នំស្រុក) ដល់គីឡូម៉ែត្រ ២៣+០០០ (អាងត្រពាំងថ្ម) ស្ថិតនៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅរហូតដល់មានការជូនដំណឹងសារជាថ្មី។

ការផ្អាកចរាចរណ៍នេះ បើតាមសេចក្តីជូនដំណឹងរបស់មន្ទីរសាធារណការខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ដោយសារទទួលរងឥទ្ធិពលភ្លៀងធ្លាក់ជាបន្តបន្ទាប់ បានបណ្តាលឱ្យមានជំនន់ទឹកភ្លៀងលិច និងហូរកាត់ទីតាំងមួយចំនួនលើកំណាត់ផ្លូវខេត្តលេខ ២៦៨អា ស្ថិតក្នុងស្រុកភ្នំស្រុក។ មន្ទីរសាធារណការខេត្ត សង្ឃឹមថា ប្រជាពលរដ្ឋ ពិសេសម្ចាស់យានយន្តដឹកជញ្ជូនទំនិញធុនធំទាំងអស់ និងអនុវត្តតាមសេចក្តីជូនដំណឹងនេះប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីរួមចំណែកថែរក្សា ផ្លូវថ្នល់ ស្ពាន ប្រើប្រាស់ឱ្យបានយូរអង្វែង៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…