跳至正文
西哈努克省电视台 · 官方网站
登录

ឯកឧត្តម ម៉ាង ស៊ីណេត អញ្ជើញជាអធិបតីប្រគល់សម្ភារៈសិក្សាដល់វិទ្យាល័យស្ទឹងហាវ និងបឋមសិក្សា ហ៊ុន សែន វាលរេញ

历史原文 · 暂无当前语言译文

(ខេត្តព្រះសីហនុ)៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នារសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សម្ភារៈសិក្សាមួយចំនួនធំជូនដល់វិទ្យាល័យស្ទឹងហាវ និងបឋមសិក្សា ហ៊ុន សែន វាលរេញ ក្នុងខេត្តព្រះសីហនុ ដើម្បីពង្រឹងនិងពន្លឿនការសិក្សារបស់សិស្សនុសិស្ស ក្លាយជាស្នូលដ៏រឹងមាំសម្រាប់ប្រទេសជាតិ។

នាឱកាសនោះ ឧកញ៉ា តាន់ តាត់ ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ប្រគល់ជូនកុំព្យូទ័រយួរដៃ (Laptop) ចំនួន ២០គ្រឿង និងម៉ាស៊ីន LCD Projector ចំនួន ៣គ្រឿង ជូនដល់វិទ្យាល័យស្ទឹងហាវ។

សម្រាប់សាលាបឋមសិក្សា ហ៊ុន សែន វាលរេញ ឧកញ៉ា តាន់ តាត់ បានប្រគល់ជូនកុំព្យូទ័រយួរដៃ (Laptop) ចំនួន ៣០គ្រឿង និងម៉ាស៊ីន LCD Projector ចំនួន ៥គ្រឿង។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត បានជម្រុញនិងលើកទឹកចិត្តឱ្យសិស្សានុសិស្សទាំងអស់ខិតខំប្រឹងប្រែងរៀនសូត្រក្លាយទំពាំងស្នងឫស្សី ដែលជាស្នូលដ៏រឹងមាំសម្រាប់ប្រទេសជាតិ។ ប្រទេសខ្លាំង ត្រូវមានធនធានគ្រប់គ្រាន់ដើម្បីអភិវឌ្ឍន៍។

គូសបញ្ជាក់ដែរថា សម្ភារៈសិក្សានេះ គឺជាអំណោយរបស់ឧកញ៉ា តាន់ តាត់ ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ដែលឧកញ៉ាយកចិត្តទុកខ្លាំងពីប្រព័ន្ធអប់រំ និងបណ្តុះធនធានសម្រាប់ប្រទេសជាតិ ដើម្បីក្លាយខ្លួនជាប្រទេសជឿនលឿននិងប្រាក់ចំណូលខ្ពស់៕

អត្ថបទ៖ ចិន្តា ទីទិ

រូបភាព៖ ប៉ៃ សុឃីម

评论

正在加载评论…