跳至正文
西哈努克省电视台 · 官方网站
登录

មិត្តដែកថែបរបស់កម្ពុជាធ្វើនាវា Frigate ថ្មី២គ្រឿងឱ្យកម្ពុជាខណៈគ្រឿងទី១ដំឡើងរួចនិងទី២ដំឡើងបាន៥០ភាគរយ

历史原文 · 暂无当前语言译文

នាវា Frigate ថ្មីចំនួន ២គ្រឿង ត្រូវបានចិនដែលជាមហាមិត្តដែកថែបរបស់កម្ពុជាធ្វើឡើងដើម្បីប្រគល់ជូនកងទ័ពជើងទឹកកម្ពុជា ខណៈ១គ្រឿង បានដំឡើងនិងបានបើកបរសាកល្បងរួចរាល់ និង១គ្រឿងទៀតដំឡើងបានពាក់កណ្ដាល។ សម្ដេចអតីតរដ្ឋមន្ត្រីការពារជាតិ បានបង្ហើបប្រាប់ក្នុងទំព័រហ្វេសប៊ុកផ្លូវការនាយប់ថ្ងៃទី០៣ ខែតុលាថា៖ «កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ សម្ដេចបានឆ្លៀតទៅពិនិត្យនាវា Frigate ទីមួយ “ជាគម្រោងជំនួយយោធាភាគីចិនជូនកម្ពុជា”  ដែលដំឡើងរួច ព្រមទាំងបានបើកសាកល្បងបច្ចេកទេសបានយ៉ាងល្អប្រសើរ។ ជាមួយនេះដែរ ក៏បានសង្កេតឃើញថា នាវាទី២បានដំឡើងសម្រេចលទ្ធផល៥០%ផងដែរ។»។ ការឱ្យដឹងយ៉ាងខ្លីដូច្នេះ បន្ទាប់ពីសម្ដេច ទៀ បាញ់ នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ បញ្ចប់ដំណើរទស្សនកិច្ចនៅក្នុងប្រទេសចិនប្រមាណ២សប្ដាហ៍។ យ៉ាងណា សម្តេចមិនបានបញ្ជាក់បន្ថែមអំពីកាលបរិច្ឆេទជាក់លាក់ ដែលចិនត្រូវបញ្ជូននាវា Frigate ថ្មីសន្លាងនេះមកឱ្យកម្ពុជានោះទេ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…