跳至正文
西哈努克省电视台 · 官方网站
登录

នៅតែរកមិនទាន់ឃើញទៀតមនុស្ស៤នាក់ដែលទឹកជំនន់គួចបាត់ខ្លួននៅស្រុកអូរជុំខណៈការរុះរកឈានដល់ថ្ងៃទី៩

历史原文 · 暂无当前语言译文

មនុស្សប្រុសស្រីក្មេងចាស់ចំនួន៤នាក់ដែលបានបាត់ខ្លួនដោយសារទឹកជំនន់គួចយកទៅនៅស្រុកអូរជុំ ខេត្តរតនគិរី នៅតែរកមិនទាន់ឃើញទៀត ខណៈប្រតិបត្តិការរុះរកឈានដល់ថ្ងៃទី០៩ហើយ បើគិតត្រឹមថ្ងៃទី០៤ ខែតុលានេះ។ របាយការណ៍របស់មន្ទីរព័ត៌មានខេត្តរតនគិរី បានឱ្យដឹងនៅរសៀលថ្ងៃទី០៤ ខែតុលានេះថា ហេតុការណ៍ដ៏គួរឱ្យរន្ធត់នេះបានកើតឡើងនៅវេលាយប់រំលងអធ្រាត្រថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥កន្លងទៅ នៅត្រង់ចំណុចអូរប៉ាជាន់ ផ្ទះចាំចម្ការទុរេន ស្ថិតនៅភូមិពីង ឃុំសាមគ្គី ស្រុកអូរជុំ ខេត្តរតនគិរី មានគ្រួសារចំនួន២ បានជួបឧបទ្ទវហេតុគ្រោះធម្មជាតិ ដោយជំនន់ទឹកភ្លៀងហូរបុកចំផ្ទះ បណ្តាលឱ្យប៉ើងចូលក្នុងទឹក ហើយមនុស្សដែលនៅក្នុងផ្ទះនោះ ក៏បានទឹកហូរគួចលិចយកទៅបាត់ទាំងអស់ ខណៈដើមឈើនៅក្បែរនោះក៏រលំបាក់ហូរទៅតាមទឹកដែរ។ ករណីនេះជាលើកទីមួយហើយពុំដែលមានឧបទ្ទវហេតុនេះកើតឡើងនៅក្នុងទឹកដីខេត្តរតនគិរីនោះទេ។

ប៉ុន្តែភ្លាមៗអាជ្ញាធរស្រុក កម្លាំងនគរបាលប៉ុស្តិ៍មូលដ្ឋាន ប្រជាការពារភូមិ និងប្រជាពលរដ្ឋនៅក្នុងភូមិ ក៏បាននាំគ្នាស្វែងរកជនរងគ្រោះទាំងពីគ្រួសារនៅតាមដងអូរ ដោយក្នុងនោះបានជួបប្រទះឃើញសាកសពជនរងគ្រោះម្នាក់ នៅល្ងាចថ្ងៃទី២៦ខែកញ្ញា នៅចម្ងាយពីផ្ទះរបស់ជនរងគ្រោះប្រមាណមួយគីឡូម៉ែត្រ។ ជនរងគ្រោះដែលបានរកឃើញមានឈ្មោះ ជុំ វ៉ាត់ ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិទំពួន។ ដោយឡែកមនុស្សទាំង៤នាក់ផ្សេងទៀត នៅមិនទាន់បានរកឃើញនៅឡើយទេ មកទល់និងពេលនេះ។ ទោះបីជាយ៉ាងក៏ដោយ អាជ្ញាធររស្រុកអូរជុំ ក៏ដូចជារដ្ឋបាលខេត្តរតនគិរី កំពុងដុតដៃដុតជើងដឹកនាំកម្លាំងបន្តចុះរុករក។ ដោយឡែក នៅព្រឹកថ្ងៃទី០៤ ខែតុលា ក្រុមគ្រួសារជនរងគ្រោះដែលបានបាត់ខ្លួនទាំង៤នាក់ បានទទួលអំណោយមនុស្សធម៌របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…