ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹជំងឺអេដស៍ បានណែនាំថា លើសពីការខំរៀនសូត្រឱ្យចប់ការសិក្សាបានសញ្ញាបត្របរិញ្ញាបត្រ ត្រូវរកការងារធ្វើ ហើយបន្តការសិក្សាទៅថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ក្នុង ឬក្រៅប្រទេស ដើម្បីជួយខ្លួនឯង គ្រួសារ និងប្រទេសជាតិ ហើយសូមដើរតាមគន្លងការណែនាំរបស់អ្នកជំនាន់មុន។
ឯកឧត្តមទេសរដ្ឋមន្រ្តី មានប្រសាសន៍ដូចនេះនៅក្នុងពិធីសំណេះសំណាលជាមួយនិស្សិតអាហារូបករណ៍កាលពីរសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ហើយនិស្សិតទាំងអស់ត្រូវខិតខំរៀនសូត្រឱ្យមានចំណេះដឹង ដើម្បីអនាគតរីកចម្រើនភ្លឺស្វាងជាងជំនាន់ឪពុកម្តាយ។ ទន្ទឹមនឹងនេះ និស្សិតត្រូវធ្វើជាទូតតំណាងស្រុកបរសេដ្ឋ ឱ្យគេស្គាល់ស្រុកបរសេដ្ឋ ព្រមទាំងចងជាចង្កោមជួយគ្នាក្នុងការរៀនសូត្រ។
នាឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានមានមតិចំណាប់អារម្មណ៍ដោយបានណែនាំនិងផ្តាំផ្ញើនិស្សិតអាហារូករណ៍ទាំងអស់ខិតខំរៀនសូត្រ ដើម្បីអនាគតភ្លឺស្វាង លើកស្ទួយគ្រួសារ និងសង្គមជាតិ៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ ៖ ប៉ៃ សុឃីម















