跳至正文
西哈努克省电视台 · 官方网站
登录

សាច់បង្កក៧កុងទឺន័របស់ចែទូចមន្ត្រីកបបឱ្យឃ្លុំបេទុកដោយសារកំហុសវេចខ្ចប់មិនត្រូវស្តង់ដារខណៈក្នុងសាច់រកមិនឃើញសាធាតុគីមីទេ

历史原文 · 暂无当前语言译文

សាច់ក្លាសេចំនួន ៣៣គំរូ ត្រូវបានមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ដកយកសំណាកគំរូមកវិភាគ។ ជាលទ្ធផល មន្រ្តីក.ប.ប រកមិនឃើញសារធាតុគីមីហាមឃាត់ឡើយ ប៉ុន្តែរកឃើញកំហុសក្នុងការវេចខ្ចប់មិនត្រឹមត្រូវតាមស្តង់ដាបច្ចេកទេសទៅវិញ។ របាយការណ៍របស់អគ្គនាយកដ្ឋាន ក.ប.ប បញ្ជាក់ថា មន្រ្តីជំនាញ បានរកឃើញនូវភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ពាក់ព័ន្ធនឹងបទដ្ឋានព័ត៌មាន កង្វះអនាម័យផ្នែកមួយចំនួនក្នុងទីតាំងទូរបង្កកក្លាសេ សីតុណ្ហភាពមិនសមស្រប និងលក្ខខណ្ឌតម្រូវផ្នែកសុវត្ថិភាពផលិតផល ដែលតម្រូវឱ្យមានការកែលម្អ និងកែតម្រូវឡើងវិញ។

ក្រោយរកឃើញភាពខ្វះចន្លោះនៃការវេចខ្ចប់នេះ មន្រ្តីជំនាញ ក.ប.ប បានឃ្លុំបេសាច់បង្កកសរុបចំនួន០៧ទូរកុងតឺន័រនៅទីតាំងចំនួន៣ ដោយផ្អាកចរាចរជាបណ្តោះអាសន្ន ដើម្បីរង់ចាំលទ្ធផលវិភាគរបស់មន្ទីរពិសោធន៍ ។ ដោយឡែក មន្រ្តីគយ អះអាងថា ទំនិញទាំងអស់នេះមិនមានកំហុសខាងបង់ពន្ធទេ ពោលគឺទំនិញទាំងនេះបានបង់ពន្ធគ្រប់ចំនួនតាមច្បាប់គយរួចហើយ។ គួរឱ្យដឹងដែរថា កាលពីថ្ងៃទី០៥ ខែតុលា កម្លាំងសមត្ថកិច្ចចម្រុះបានចុះឆែកឆេទីតាំងស្តុកទំនិញប្រភេទសាច់ក្លាសេមានជង្គង់មាន់ ស្លាបមាន់ ជើងមាន់ ក្បាលទានិងគ្រឿងក្នុងជ្រូកជាច្រើននៅ៣ទីតាំង ស្ថិតក្នុងខណ្ឌមានជ័យ ព្រែកព្នៅ និងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ដែលសាច់បង្កកទាំងនេះ នាំចូលមកពីប្រទេសថៃ តាមរយៈក្រុមហ៊ុនអ៊ឹម សុផាន់ណារិទ្ធ ដែលគេស្គាល់ថាជារបស់ចែទូច៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…