跳至正文
西哈努克省电视台 · 官方网站
登录

អ្នកបើកបរយានយន្តក្នុងខេត្តព្រះសីហនុយល់ដឹងពីច្បាប់ចរាចរណ៍ដោយសារនគរបាលអប់រំណែនាំ!

历史原文 · 暂无当前语言译文

摘要

ដើម្បីជៀសផុតពីករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាយថាហេតុ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានអប់រំណែនាំ និងផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ព្រមទាំងអនុក្រឹត្យលេខ ៣៩អនក្រ.បក ដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទ។ ការចុះអប់រំ និងផ្សព្វផ្សាយពីច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោកនេះ គឺដើម្បីឱ្យបើកបរយានយន្តទាំងអស់យល់ដឹងពីសុវត្ថិភាពក្នុងការបើកបរ អត្ថប្រយោជន៍នៃការពាក់មួកសុវត្ថិភាព កុំឱ្យបើកបរបញ្ច្រាស់ទិសចរាចរណ៍ គោរពផ្លាកសញ្ញា-ភ្លើ

ដើម្បីជៀសផុតពីករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាយថាហេតុ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ  បានអប់រំណែនាំ និងផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ព្រមទាំងអនុក្រឹត្យលេខ ៣៩អនក្រ.បក ដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទ។ ការចុះអប់រំ និងផ្សព្វផ្សាយពីច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោកនេះ គឺដើម្បីឱ្យបើកបរយានយន្តទាំងអស់យល់ដឹងពីសុវត្ថិភាពក្នុងការបើកបរ អត្ថប្រយោជន៍នៃការពាក់មួកសុវត្ថិភាព កុំឱ្យបើកបរបញ្ច្រាស់ទិសចរាចរណ៍ គោរពផ្លាកសញ្ញា-ភ្លើងសញ្ញាចរាចរណ៍ និងកុំបើកបរលើសល្បឿនកំណត់។

ប្រតិបត្តិការចុះផ្សព្វផ្សាយនេះ បានធ្វើឡើងរយៈពេល ០២ថ្ងៃ គឺនៅថ្ងៃទី០៤ និងថ្ងៃទី០៥ ខែតុលា ដោយអនុវត្តតាមអនុសាសន៍របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលបង្ហាញរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ ព្រមទាំងលោកវរសេនីយ៍ទោ នី ចាន់ណារ៉ា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…